ព្រះគម្ពីរ
|
Add caption |
ព្រះគម្ពីរព្រះសហគមន៏កាតូលិក/លូកា
ជំពូកទី១
១ សូមជំរាបមកឯកឧត្តមថេអូភីល ១
សូមជ្រាប!មនុស្សជាច្រើនខិតខំយកចិត្តទុកដាក់កត់ត្រាទុក
នូវហេតុការណ៍ទាំងអំបាលម៉ានដែលកើតមានក្នុងចំណោមយើងខ្ញុំ។២
អស់អ្នកដែលបានឃើញផ្ទាល់នឹងភ្នែកតាំងពីដំបូងរៀងមកហើយទទួល
មុខងារបំរើព្រះបន្ទូលបានរៀបរាប់ហេតុការណ៍ទាំងនោះបន្តមកយើងខ្ញុំ។៣
ខ្ញុំបានពិនិត្យហេតុការណ៍ទាំងនោះតាំងពីដើមរៀងមកយ៉ាងហ្មត់ចត់
ហើយខ្ញុំក៏យល់ឃើញថាគួរតែកត់ត្រាទុកតាមលំដាប់លំដោយផ្ញើមកជូនលោក។៤
ខ្ញុំធ្វើដូច្នេះក្នុងគោលបំណងចង់អោយលោកជ្រាបថាសេចក្តីប្រៀនប្រដៅទាំង
ប៉ុន្មានដែលលោកបានទទួល ពិតជាត្រឹមត្រូវមែន។
ទេវទូតជូនដំណឹងអំពីកំណើតរបស់យ៉ូហានបាទីស្ត
នៅគ្រាដែលព្រះបាទហេរ៉ូដគ្រងរាជ្យក្នុងស្រុកយូដា
មានបូជាចារ្យ*មួយរូបឈ្មោះសាការីជាសមាជិកក្រុមបូជាចារ្យអប៊ីយ៉ាភរិយាលោក
ឈ្មោះអេលីសាបិតកើតក្នុងត្រកូលរបស់លោកមហាបូជាចារ្យ*អរ៉ុន៦
ស្វាមីភរិយាទាំងពីររូបនេះជាមនុស្សសុចរិតជាទីគាប់ព្រះហប្ញទ័យព្រះជាម្ចាស់
ហើយគាត់គោរពតាមវិន័យនិងបញ្ញត្តិទាំងប៉ុន្មានរបស់ព្រះអម្ចាស់
ឥតមានទាស់ត្រង់ណាឡើយ។៧ អ្នកទាំងពីរគ្មានកូនសោះព្រោះនាង
អេលីសាបិតជាស្ត្រីអារហើយម៉្យាងទៀតអ្នកទាំងពីរក៏មានវ័យចាស់ណាស់ទៅហើយផង។៨
ថ្ងៃមួយលោកសាការីបំពេញមុខងារជាបូជាចារ្យតាមវេនក្រុមរបស់លោក។៩
គេបានជ្រើសរើសលោកដោយចាប់ឆ្នោតតាមទំនៀមទម្លាប់របស់ក្រុមបូជាចារ្យ
អោយលោកចូលទៅដុតគ្រឿងក្រអូបនៅក្នុងទីសក្ការៈរបស់ព្រះអម្ចាស់។១០ពេល
លោកដុតគ្រឿងក្រអូបប្រជាជនច្រើនកុះករនៅខាងក្រៅកំពុងអធិស្ឋាន*។១១
រំពេចនោះលោកសាការីឃើញទេវទូត*របស់ព្រះអម្ចាស់មួយរូបឈរ
នៅខាងស្តាំអាសនៈសំរាប់ដុតគ្រឿងក្រអូប។១២ ឃើញដូច្នោះលោករន្ធត់ចិត្ត
ហើយភ័យខ្លាចទៀតផង។១៣ ទេវទូតក៏មានប្រសាសន៍ទៅកាន់លោកថា៖«កុំខ្លាចអី
លោកសាការីអើយ!ព្រះអម្ចាស់យល់ព្រមតាមពាក្យទូលអង្វររបស់លោកហើយ។
នាងអេលីសាបិតជាភរិយារបស់លោកនឹងបង្កើតប្រុសមួយលោកត្រូវដាក់ឈ្មោះកូន
នោះថា"យ៉ូហាន"ក។១៤ កូននោះនឹងធ្វើអោយលោកមានចិត្តសប្បាយរីករាយ
ហើយមនុស្សជាច្រើនអបអរសាទរនឹងកំណើតកុមារនោះដែរ។១៥
កូនរបស់លោកនឹងមានឋានៈដ៏ប្រសើរឧត្តមនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់
មិនសេពសុរាឬគ្រឿងស្រវឹងណាមួយសោះឡើយ។កូននោះនឹង
បានពោរពេញទៅដោយព្រះវិញ្ញាណដ៏វិសុទ្ធ*តាំងពីក្នុងផ្ទៃម្តាយមក។១៦
កូននោះនឹងនាំជនជាតិអ៉ីស្រាអែលជាច្រើនមករកព្រះអម្ចាស់ជាព្រះរបស់គេវិញ។១៧
កូននោះនឹងមកមុនព្រះអង្គហើយមានវិញ្ញាណប្រកបដោយប្ញទ្ធានុភាពដូច
លោកអេលីបានទទួលដើម្បីបង្វែរចិត្តឪពុកទៅរកកូនខ
ព្រមទាំងបំបែរចិត្តមនុស្សរឹងទទឹងអោយត្រឡប់មកជាមនុស្សសុចរិតនិង
រៀបចំប្រជារាស្ត្រមួយជាស្រេច ទុកសំរាប់ទទួលព្រះអម្ចាស់»។
១៨ លោកសាការីសួរទៅទេវទូត*ថា៖«តើធ្វើម្តេចអោយខ្ញុំដឹងថា
ការនោះពិតជាកើតឡើងមែនព្រោះរូបខ្ញុំនេះចាស់ហើយរីឯប្រពន្ធខ្ញុំសោត ក៏
មានអាយុច្រើនទៀតផង»។១៩ ទេវទូតតបវិញថា៖«ខ្ញុំឈ្មោះកាព្រីអែល
ជាអ្នកបំរើព្រះជាម្ចាស់ព្រះអង្គបានចាត់ខ្ញុំអោយនាំដំណឹងល្អនេះមកប្រាប់
លោក២០ ប៉ុន្តែដោយលោកពុំព្រមជឿពាក្យខ្ញុំលោកនឹងទៅជាមនុស្សគ
និយាយពុំកើតរហូតដល់ថ្ងៃដែលហេតុការណ៍ទាំងនោះបានសំរេច តាមពេលកំណត់»។
២១ ក្នុងពេលជាមួយគ្នានោះប្រជាជនទន្ទឹងរង់ចាំលោកសាការី
ហើយងឿងឆ្ងល់ណាស់ព្រោះលោកចូលទៅក្នុងទីសក្ការៈយូរដូច្នេះ។២២ កាល
លោកចេញមកវិញលោកពុំអាចនិយាយទៅគេបានឡើយ។ប្រជាជនទាំងនោះយល់ថាប្រាកដ
ជាលោកបានឃើញការអស្ចារ្យអ្វីមួយនៅក្នុងទីសក្ការៈជាមិនខាន។
លោកសាការីធ្វើតែកាយវិការអោយគេយល់ព្រោះលោកនៅគនិយាយមិនកើត។២៣
លុះលោកសាការីបានបំពេញការងារតាមវេនចប់សព្វគ្រប់ហើយលោកក៏វិលត្រឡប់
ទៅផ្ទះវិញ។២៤ ក្រោយមកនាងអេលីសាបិតជាភរិយារបស់លោកក៏ចាប់មានផ្ទៃពោះ
នាងលាក់ខ្លួនអស់រយៈពេលប្រាំខែ។នាងនឹកគិតថា៖២៥ «ឥឡូវនេះ
ព្រះអម្ចាស់បានប្រោសប្រណីដល់រូបខ្ញុំ
ព្រះអង្គសព្វព្រះហប្ញទ័យអោយខ្ញុំលែងខ្មាសមនុស្សលោកទៀតហើយ!»។
ទេវទូតជូនដំណឹងអំពីកំណើតព្រះយេស៊ូ
២៦ ប្រាំមួយខែក្រោយមកព្រះជាម្ចាស់បានចាត់
ទេវទូតកាព្រីអែលអោយទៅភូមិណាសារ៉ែតក្នុងស្រុកកាលីឡេ២៧
ដើម្បីជួបនឹងស្ត្រីក្រមុំព្រហ្មចារីម្នាក់ជាគូដណ្តឹងរបស់កំឡោះម្នាក់
ឈ្មោះយ៉ូសែបដែលត្រូវជាញាតិវង្សព្រះបាទដាវីឌស្ត្រីក្រមុំនោះឈ្មោះ
នាងម៉ារី។២៨ ទេវទូតចូលទៅក្នុងផ្ទះនាងម៉ារីហើយពោលទៅកាន់នាងថា៖
«ចូរមានអំណរសប្បាយឡើង!គព្រះអម្ចាស់គាប់ព្រះហប្ញទ័យនឹងនាងហើយ
ព្រះអង្គគង់ជាមួយនាង»។២៩ ពេលឮពាក្យនេះនាងម៉ារីរន្ធត់យ៉ាងខ្លាំង
នាងរិះគិតក្នុងចិត្តថាតើពាក្យជំរាបសួរនេះមានន័យដូចម្តេច។៣០
ទេវទូតពោលទៅកាន់នាងថា៖«កុំខ្លាចអីម៉ារីអើយ!
ដ្បិតព្រះជាម្ចាស់គាប់ព្រះហប្ញទ័យនឹងនាងហើយ។៣១ នាងនឹងមានគភ៌សំរាល
បានបុត្រមួយដែលនាងត្រូវថ្វាយព្រះនាមថា"យេស៊ូ"។៣២
បុត្រនោះនឹងមានឋានៈដ៏ប្រសើរឧត្តមហើយគេនឹងថ្វាយព្រះនាមថា "ព្រះបុត្រានៃ
ព្រះដ៏ខ្ពង់ខ្ពស់បំផុត"។ព្រះជាម្ចាស់នឹងតាំងបុត្រនោះ
អោយគ្រងរាជ្យលើបល្ល័ង្ករបស់ព្រះបាទដាវីឌជាព្រះអយ្យកោរបស់ព្រះអង្គ៣៣
ទ្រង់នឹងគ្រងរាជ្យលើប្រជារាស្ត្រអ៉ីស្រាអែលអស់កល្បជានិច្ច
ហើយរាជ្យរបស់ព្រះអង្គនឹងនៅស្ថិតស្ថេរឥតមានទីបញ្ចប់ឡើយ»។៣៤
នាងម៉ារីសួរទៅទេវទូតថា៖«តើធ្វើដូចម្តេចនឹងអោយការនេះកើតឡើងបាន
បើនាងខ្ញុំមិនរួមរស់ជាមួយបុរសណាផងដូច្នេះ?»។៣៥ ទេវទូត*ឆ្លើយទៅនាងវិញថា៖
«ព្រះវិញ្ញាណដ៏វិសុទ្ធ*នឹងយាងមកសណ្ឋិតលើនាង
គឺឫទ្ធានុភាពរបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុតនឹងគ្របបាំងនាង។ហេតុនេះ
គេនឹងថ្វាយព្រះនាមដល់បុត្រដ៏វិសុទ្ធដែលត្រូវប្រសូតមកនោះថា"ព្រះបុត្រា
របស់ព្រះជាម្ចាស់"។៣៦ម៉្យាងទៀត នាងអេលីសាបិតជាញាតិរបស់នាង
មានផ្ទៃពោះប្រាំមួយខែហើយថ្វីដ្បិតតែគាត់មានវ័យចាស់ថែមទាំង
ជាស្ត្រីអារទៀតផងក៏ដោយ
៣៧ ព្រោះគ្មានការអ្វីដែលព្រះជាម្ចាស់ធ្វើមិនកើតនោះឡើយ»។៣៨
នាងម៉ារីពោលទៅទេវទូតថា៖«នាងខ្ញុំជាអ្នកបំរើរបស់ព្រះអម្ចាស់
សូមអោយបានសំរេចតាមពាក្យរបស់លោកចុះ!»។បន្ទាប់មកទេវទូតចាកចេញពីនាងទៅ។
នាងម៉ារីទៅសួរសុខទុក្ខនាងអេលីសាបិត
៣៩ នៅគ្រានោះនាងម៉ារីប្រញាប់ប្រញាល់ធ្វើដំណើរទៅកាន់ភូមិមួយ
នៅតំបន់ភ្នំក្នុងស្រុកយូដា។៤០ នាងបានចូលទៅក្នុងផ្ទះលោកសាការី
ហើយជំរាបសួរនាងអេលីសាបិត។៤១ ពេលនាងអេលីសាបិតឮនាងម៉ារីជំរាបសួរ
ទារកនៅក្នុងផ្ទៃនាងបំរះឡើងហើយគាត់ក៏បានពោរពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធ៤២
រួចបន្លឺសំឡេងឡើងថា៖«ព្រះជាម្ចាស់បានប្រទានពរដល់នាងលើសស្ត្រីនានា
ហើយព្រះអង្គក៏ប្រទានពរដល់បុត្រនាងដែរ។៤៣ តើរូបខ្ញុំនេះមានឋានៈអ្វី
បានជាមាតាព្រះអម្ចាស់របស់ខ្ញុំមកសួរសុខទុក្ខខ្ញុំដូច្នេះ?។៤៤
កាលខ្ញុំបានឮពាក្យជំរាបសួររបស់នាងស្រាប់តែកូននៅក្នុងផ្ទៃខ្ញុំបំរះឡើង
ដោយអំណរសប្បាយ៤៥ នាងពិតជាមានសុភមង្គលមែនព្រោះនាងបានជឿ
ព្រះបន្ទូលដែលព្រះអម្ចាស់ប្រាប់នាងមុខជាបានសំរេចមិនខាន»។
ទំនុកតម្កើងរបស់នាងម៉ារី ៤៦ ពេលនោះនាងម៉ារីថ្លែងឡើងថា៖
«ព្រលឹងខ្ញុំសូមលើកតម្កើងព្រះអម្ចាស់* ៤៧
ខ្ញុំមានចិត្តអំណរយ៉ាងខ្លាំង ព្រោះព្រះជាម្ចាស់ជាព្រះសង្គ្រោះរបស់ខ្ញុំ
៤៨ ព្រះអង្គទតមើលមកខ្ញុំ ដែលជាអ្នកបំរើដ៏ទន់ទាបរបស់ព្រះអង្គឃ
អំណើះតទៅមនុស្សគ្រប់ជំនាន់នឹងពោលថា ខ្ញុំជាអ្នកមានសុភមង្គលពិតមែន ៤៩
ព្រះដ៏មានឫទ្ធានុភាពបានសំដែង ការប្រសើរអស្ចារ្យចំពោះរូបខ្ញុំ។
ព្រះនាមរបស់ព្រះអង្គពិតជាវិសុទ្ធ*មែន!ង ៥០
ទ្រង់មានព្រះហប្ញទ័យមេត្តាករុណា ដល់អស់អ្នកដែលកោតខ្លាចព្រះអង្គ
នៅគ្រប់ជំនាន់តរៀងទៅ ៥១ ទ្រង់បានសំដែងប្ញទ្ធិបារមី
កំចាត់មនុស្សដែលមានចិត្តឆ្មើងឆ្មៃ
៥២ទ្រង់បានទម្លាក់អ្នកកាន់អំណាចចុះពីតំណែង
ហើយទ្រង់លើកតម្កើងមនុស្សទន់ទាបឡើង។ ៥៣ ទ្រង់បានប្រទានសម្បត្តិយ៉ាងបរិបូណ៌
ដល់អស់អ្នកដែលស្រេកឃ្លាន ហើយបណ្តេញពួកអ្នកមាន អោយត្រឡប់ទៅវិញដោយដៃទទេ។
៥៤ ព្រះអង្គបានជួយប្រជារាស្ត្រអ៉ីស្រាអែល ជាអ្នកបំរើរបស់ព្រះអង្គ
ហើយតែងតែសំដែងព្រះហប្ញទ័យ មេត្តាករុណា ៥៥
ដល់លោកអប្រាហំា និង ពូជពង្សរបស់លោក ជានិច្ចតរៀងទៅ
ដូចទ្រង់បានសន្យាជាមួយបុព្វបុរសរបស់យើង ឥតភ្លេចសោះឡើយ។
៥៦ នាងម៉ារីបានស្នាក់នៅជាមួយនាងអេលីសាបិតអស់រយៈពេលប្រមាណបីខែ
ទើបនាងត្រឡប់ទៅផ្ទះវិញ។ កំណើតលោកយ៉ូហានបាទីស្ត
៥៧ លុះនាងអេលីសាបិតគ្រប់ខែហើយគាត់សំរាលបានកូនប្រុសមួយ។៥៨អ្នកជិតខាង
និងញាតិសន្តាននាំគ្នាអបអរសាទរជាមួយគាត់ព្រោះគេបានឮដំណឹងថា
ព្រះអម្ចាស់សំដែងព្រះហប្ញទ័យមេត្តាករុណាចំពោះគាត់យ៉ាងច្រើនអនេក។
៥៩ ប្រាំបីថ្ងៃក្រោយមកគេធ្វើពិធីកាត់ស្បែក*អោយទារកនោះ
ហើយចង់ដាក់ឈ្មោះថា"សាការី"ដូចឪពុកដែរ៦០ តែម្តាយប្រាប់ថា៖«ទេ
ត្រូវដាក់ឈ្មោះថា"យ៉ូហាន"វិញ»។៦១ ពួកគេតបថា៖«ក្នុងញាតិសន្តានរបស់អ្នក
គ្មាននរណាមានឈ្មោះហ្នឹងទេ»។៦២ គេធ្វើសញ្ញាសួរទៅលោកសាការីថា
ចង់ដាក់ឈ្មោះអ្វីអោយកូន។៦៣ លោកសាការីសុំអោយគេយកក្តារឆ្នួនមួយមក
ហើយសរសេរថា«កូននេះឈ្មោះ យ៉ូហាន»។ពួកគេងឿងឆ្ងល់គ្រប់គ្នា។៦៤ រំពេចនោះ
ស្រាប់តែលោកនិយាយបានដូចដើមវិញរួចលោកបន្លឺសំឡេងសរសើរព្រះជាម្ចាស់។៦៥
អ្នកជិតខាងកោតស្ញប់ស្ញែងចគ្រប់ៗគ្នាហើយព្រឹត្តិការណ៍នេះ
ឮសុសសាយពេញតំបន់ភ្នំក្នុងស្រុកយូដា។៦៦ អស់
អ្នកដែលបានឮក៏ចងចាំរឿងនេះទុកក្នុងចិត្តហើយដណ្តឹងសួរខ្លួនឯងថា៖
«តើថ្ងៃក្រោយកូននេះនឹងទៅជាយ៉ាងណា?»ដ្បិតព្រះបារមីឆរបស់ព្រះ
អម្ចាស់តាមជួយថែរក្សាកូននេះ។ ទំនុកតម្កើងរបស់លោកសាការី
៦៧ ពេលនោះលោកសាការីជាឪពុករបស់ទារកបានពោរពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធ*
ហើយថ្លែងពាក្យក្នុងព្រះនាមព្រះអង្គថា៖ ៦៨«សូមលើកតម្កើងព្រះអម្ចាស់
ជាព្រះនៃជនជាតិអ៉ីស្រាអែល ដ្បិតទ្រង់សព្វព្រះហប្ញទ័យយាងមក
រំដោះប្រជារាស្ត្ររបស់ព្រះអង្គ។ ៦៩ ទ្រង់បានប្រទានព្រះសង្គ្រោះ
ដ៏មានប្ញទ្ធិមួយព្រះអង្គពីក្នុងចំណោម ព្រះញាតិវង្សរបស់ព្រះបាទដាវីឌ
ជាអ្នកបំរើព្រះអង្គមកអោយយើង។ ៧០ ព្រះជាម្ចាស់ប្រទានព្រះសង្គ្រោះនេះមកយើង
ស្របនឹងព្រះបន្ទូលសន្យាថ្លែង តាមរយៈ ព្យាការី*របស់ព្រះអង្គនៅជំនាន់ដើម
៧១ គឺព្រះអង្គសង្គ្រោះយើង អោយរួចពីកណ្តាប់ដៃរបស់ខ្មាំងសត្រូវ និង
រួចពីអំណាចរបស់អស់អ្នកដែលស្អប់យើង។ ៧២ ព្រះអង្គសំដែងព្រះហប្ញទ័យ
មេត្តាករុណាដល់បុព្វបុរស*របស់យើង ហើយគោរពតាមសម្ពន្ធមេត្រី*របស់ព្រះអង្គ
យ៉ាងស្មោះស្ម័គ្រ ៧៣ គឺព្រះអង្គបានសន្យាយ៉ាងម៊ឺងម៉ាត់ដល់
លោកអប្រាហាំ* ជាបុព្វបុរសរបស់យើងថា ៧៤ ទ្រង់នឹងរំដោះយើង
អោយរួចពីកណ្តាប់ដៃរបស់ខ្មាំងសត្រូវ ដើម្បីយើងអាចគោរពបំរើព្រះអង្គបាន
ដោយឥតភ័យខ្លាច ៧៥ ព្រមទាំងអោយយើងរស់នៅ បានបរិសុទ្ធ*
និង សុចរិត ជាទីគាប់ព្រះហប្ញទ័យព្រះជាម្ចាស់
ជារៀងរាល់ថ្ងៃរហូតអស់មួយជីវិត។ ៧៦
ចំណែកឯកូនវិញ កូននឹងទៅជាព្យាការី* របស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត
ព្រោះកូននឹងដើរមុខព្រះអម្ចាស់ ដើម្បីរៀបចំផ្លូវថ្វាយព្រះអង្គ។ ៧៧
កូននឹងធ្វើអោយប្រជារាស្ត្ររបស់ព្រះអង្គដឹង ថាព្រះអង្គសង្គ្រោះគេ
ដោយលើកលែងទោសអោយគេរួចពីបាប។ ៧៨ ព្រះរបស់យើងមានព្រះហប្ញទ័យ
មេត្តាករុណាដ៏លើសលប់ ព្រះអង្គប្រទានថ្ងៃរះជពីស្ថានលើមក ដើម្បីរំដោះយើង
៧៩ និង ដើម្បីបំភ្លឺអស់អ្នកដែលស្ថិតនៅក្នុងទីងងឹត
ក្រោមអំណាចនៃសេចក្តីស្លាប់ ព្រមទាំងតំរង់ផ្លូវយើង
ឆ្ពោះទៅរកសេចក្តីសុខសាន្ត»។
៨០ កុមារយ៉ូហានមានវ័យចំរើនឡើងជាលំដាប់ទាំងខាងរូបកាយ
ទាំងខាងវិញ្ញាណ។គាត់រស់នៅតែក្នុងវាលរហោស្ថានរហូតដល់ថ្ងៃដែលគាត់
បង្ហាញខ្លួនអោយប្រជារាស្ត្រអ៉ីស្រាអែលឃើញ។ កំណើតព្រះយេស៊ូ
ជំពូកទី២
១ នៅគ្រានោះ ព្រះចៅអធិរាជរ៉ូមុាំង ២
ព្រះនាមអូគូស្តមានព្រះរាជបញ្ជាអោយជំរឿនចំនួនប្រជាជនទាំងអស់ក្នុងចក្រភព
រ៉ូមុំាងទាំងមូលឈ។២ ការជំរឿនប្រជាជនលើកដំបូងនេះបានធ្វើឡើង
ក្នុងអំឡុងពេលដែលលោកគីរីញូសធ្វើជាទេសាភិបាលនៅស្រុកស៉ីរី។៣ អ្នក
ស្រុកទាំងអស់ត្រូវទៅចុះឈ្មោះក្នុងបញ្ជីតាមស្រុកកំណើតរៀងៗខ្លួន។៤
រីឯលោកយ៉ូសែបក៏ចេញដំណើរពីភូមិណាសារ៉ែតក្នុងស្រុកកាលីឡេឆ្ពោះ
ទៅភូមិបេថ្លេហិមក្នុងស្រុកយូដាជាភូមិកំណើតរបស់ព្រះបាទដាវីឌ
ព្រោះលោកជាព្រះញាតិវង្សនឹងព្រះបាទដាវីឌ។៥ លោកទៅចុះឈ្មោះជាមួយនាងម៉ារី
ជាភរិយាដែលមានផ្ទៃពោះ។៦ ពេលអ្នកទាំងពីរនៅឯភូមិបេថ្លេហិមនាងម៉ារីគ្រប់ខែ
ហើយ។៧ នាងសំរាលបានបុត្រមួយជាបុត្រច្បង។នាងរុំបុត្រនោះនឹងសំពត់
រួចដាក់អោយផ្ទំក្នុងស្នូកសត្វដ្បិតពុំមានសល់កន្លែងសំណាក់ក្នុងផ្ទះសោះ។
ទេវទូតប្រកាសអំពីកំណើតព្រះយេស៊ូប្រាប់ពួកគង្វាល
៨ ក្នុងស្រុកនោះពេលយប់មានពួកគង្វាលនៅមើលហ្វូងសត្វរបស់គេតាមវាលស្មៅ។
៩ ពេលនោះទេវទូត*របស់ព្រះអម្ចាស់មកឈរនៅក្បែរពួកគេ
សិរីរុងរឿងរបស់ព្រះអម្ចាស់បានភ្លឺចិញ្ចែងចិញ្ចាចនៅជុំវិញគេ
នាំអោយគេភ័យខ្លាចយ៉ាងខ្លាំង។១០ ទេវទូតពោលទៅគេថា៖«កុំខ្លាចអ្វីឡើយ
ខ្ញុំនាំដំណឹងល្អមួយមកប្រាប់អ្នករាល់គ្នា។
ដំណឹងនេះនឹងធ្វើអោយប្រជារាស្ត្រទាំងមូលមានអំណរដ៏លើសលប់។១១ យប់នេះ
នៅក្នុងភូមិកំណើតរបស់ព្រះបាទដាវីឌព្រះសង្គ្រោះរបស់
អ្នករាល់គ្នាប្រសូតហើយគឺព្រះគ្រីស្តជាអម្ចាស់។១២
នេះជាសញ្ញាសំគាល់អោយអ្នករាល់គ្នាដឹង
គឺអ្នករាល់គ្នាមុខជាឃើញទារកមួយទើបនឹងប្រសូតរុំដោយសំពត់
ផ្តេកនៅក្នុងស្នូកសត្វ»។
១៣ រំពេចនោះមានទេវទូតច្រើនកុះករចុះពីស្ថានបរមសុខ*មករួមជាមួយទេវទូតនោះ
ច្រៀងសរសើរព្រះជាម្ចាស់ថា៖១៤ «សូមលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់
នៅស្ថានដ៏ខ្ពស់បំផុតហើយសូមអោយមនុស្សលោកដ៏ជាទីស្រឡាញ់
របស់ព្រះអង្គបានប្រកបដោយសេចក្តីសុខសាន្តនៅលើផែនដី!»។
១៥លុះពួកទេវទូតត្រឡប់ទៅស្ថានបរមសុខវិញអស់ទៅពួកគេបបួលគ្នាថា៖«ទៅ!
យើងនាំគ្នាទៅបេថ្លេហិមមើលហេតុការណ៍ដែលកើតមាន
ដូចព្រះអម្ចាស់បានសំដែងអោយយើងដឹងនោះមើល៍»។
១៦ ពួកគេប្រញាប់ប្រញាល់នាំគ្នាធ្វើដំណើរទៅឃើញនាងម៉ារីលោកយ៉ូសែបព្រម
ទាំងព្រះឱរសផ្ទំក្នុងស្នូកសត្វ។១៧ ពេលពួកគង្វាលឃើញព្រះឱរសហើយ
គេក៏រៀបរាប់អំពីសេចក្តីដែលទេវទូតបានប្រាប់អំពីព្រះឱរសនេះ។១៨ អស់
អ្នកដែលបានឮពួកគង្វាលនិយាយនឹកឆ្ងល់យ៉ាងខ្លាំង។១៩ រីឯនាងម៉ារីវិញ
នាងចងចាំហេតុការណ៍ទាំងនេះទុកក្នុងចិត្តព្រមទាំងត្រិះរិះពិចារណាថែមទៀតផង។
២០ បន្ទាប់មកពួកគង្វាលត្រឡប់ទៅវិញទាំងច្រៀងលើកតម្កើងសិរីរុងរឿងរបស់
ព្រះជាម្ចាស់ព្រោះហេតុការណ៍ទាំងអស់ដែលគេបានឃើញបានឮ
ស្របតាមសេចក្តីដែលទេវទូតបានប្រាប់គេឥតមានខ្វះត្រង់ណាឡើយ។
២១ ប្រាំបីថ្ងៃក្រោយមកដល់ពេលកំណត់ធ្វើពិធីកាត់ស្បែក*ថ្វាយព្រះឱរស
គេថ្វាយព្រះនាមថា«យេស៊ូ»ជាព្រះនាមដែលទេវទូត*បានប្រាប់នាងម៉ារីមុន
ពេលមានផ្ទៃពោះ។ ពិធីថ្វាយព្រះឱរសយេស៊ូ នៅក្នុងព្រះវិហារ
២២លុះដល់ពេលកំណត់ដែលលោកយ៉ូសែបនិងនាងម៉ារីត្រូវធ្វើពិធីជំរះកាយ
អោយបានបរិសុទ្ធ*តាមគម្ពីរវិន័យ*លោកម៉ូសេ*ញអ្នកទាំងពីរក៏នាំ
ព្រះឱរសទៅថ្វាយព្រះអម្ចាស់នៅក្រុងយេរូសាឡឹម២៣
ដ្បិតក្នុងគម្ពីរវិន័យរបស់ព្រះអម្ចាស់មានចែងទុកមកថា៖«កូនប្រុសច្បងទាំងអស់
ត្រូវទុកជាចំណែកថ្វាយព្រះអម្ចាស់»ដ។២៤ អ្នកទាំងពីរថ្វាយយញ្ញបូជា
តាមគម្ពីរវិន័យរបស់ព្រះអម្ចាស់បានចែងទុកមកគឺថ្វាយ"លលកមួយគូឬព្រាប
ស្ទាវពីរ"ឋ។
២៥ នៅក្រុងយេរូសាឡឹមមានបុរសម្នាក់ឈ្មោះស៉ីម៉ូនជាមនុស្សសុចរិត*
គាត់គោរពកោតខ្លាចព្រះជាម្ចាស់ព្រមទាំងទន្ទឹងរង់ចាំពេលព្រះអង្គ
យាងមកសំរាលទុក្ខប្រជារាស្ត្រអ៉ីស្រាអែល។ព្រះ
វិញ្ញាណដ៏វិសុទ្ធ*សណ្ឋិតលើគាត់២៦ ហើយសំដែង
អោយគាត់ដឹងថាគាត់មិនត្រូវស្លាប់ដរាបណាមិនទាន់បានឃើញព្រះគ្រីស្ត*
ដែលព្រះអម្ចាស់ចាត់អោយមកទេនោះ។២៧ ព្រះវិញ្ញាណនាំលោកតា
ស៉ីម៉ូនចូលក្នុងព្រះវិហារ*។ពេលមាតាបិតានាំ
ព្រះឱរសយេស៊ូមកថ្វាយព្រះជាម្ចាស់តាមគម្ពីរវិន័យ*២៨
លោកតាស៉ីម៉ូនក៏យកព្រះឱរសមកបីរួចសរសើរតម្កើងព្រះជាម្ចាស់ថា៖
២៩ «បពិត្រព្រះដ៏ជាចៅហ្វាយ! ឥឡូវនេះ ព្រះអង្គបានសំរេចតាម
ព្រះបន្ទូលសន្យាហើយ។ ដូច្នេះ សូមអោយទូលបង្គំ ជាអ្នកបំរើរបស់ព្រះអង្គ
លាចាកលោកនេះទៅ ដោយសុខសាន្តផងចុះ ៣០ ដ្បិតភ្នែកទូលបង្គំបានឃើញការសង្គ្រោះ
៣១ ដែលព្រះអង្គបានប្រទានមកអោយ ប្រជាជាតិទាំងអស់ ៣២
គឺជាពន្លឺដែលនាំអោយមនុស្ស គ្រប់ជាតិសាសន៍ស្គាល់ព្រះអង្គ
និង ជាសិរីរុងរឿងរបស់អ៉ីស្រាអែល ជាប្រជារាស្ត្រព្រះអង្គ»។
ពាក្យទំនាយរបស់លោកស៉ីម៉ូន
៣៣ មាតាបិតារបស់ព្រះយេស៊ូងឿងឆ្ងល់នឹង
សេចក្តីដែលលោកតាស៉ីម៉ូនមានប្រសាសន៍អំពីព្រះឱរសណាស់។៣៤
លោកតាស៉ីម៉ូនជូនពរអ្នកទាំងពីរហើយនិយាយទៅកាន់នាងម៉ារីជាមាតាថា៖
«ព្រះជាម្ចាស់បានចាត់បុត្រនេះមកដើម្បីអោយជនជាតិអ៉ីស្រាអែលច្រើននាក់ដួលឬ
ងើបឡើងវិញ។បុត្រនេះជាទីសំគាល់មួយបង្ហាញអំពីការសង្គ្រោះរបស់ព្រះជាម្ចាស់
តែមានមនុស្សជាច្រើននឹងជំទាស់ប្រឆាំង។៣៥ បុត្រនេះធ្វើអោយគំនិត
លាក់កំបាំងរបស់មនុស្សជាច្រើនលេចច្បាស់ឡើងរីឯនាងវិញ
នាងនឹងឈឺចុកចាប់យ៉ាងខ្លាំង ដូចមានដាវមួយមកចាក់ទម្លុះដួងចិត្តឌរបស់នាង»។
ពាក្យទំនាយរបស់យាយហាណ្ណា
៣៦ មានព្យាការិនីម្នាក់ឈ្មោះហាណ្ណាជាកូនរបស់លោកផានូអែល
ក្នុងកុលសម្ព័ន្ធ*អស៊ែរ។គាត់រៀបការបានប្រាំពីរឆ្នាំប្តីគាត់ក៏ទទួលមរណ
ភាពចោលទៅ៣៧គាត់នៅមេម៉ាយរហូតឥឡូវនេះ គាត់មានវ័យចាស់ណាស់ទៅហើយអាយុប៉ែត
សិបបួនឆ្នាំ។គាត់មិនទៅណាឆ្ងាយពីព្រះវិហារ*ទេ
គាត់នៅគោរពបំរើព្រះអង្គទាំងយប់ទាំងថ្ងៃដោយតមអាហារនិងអធិស្ឋាន*ផង។៣៨
ពេលនោះលោកយាយហាណ្ណាក៏នៅទីនោះដែរគាត់សរសើរតម្កើងព្រះជាម្ចាស់
រួចតំណាលអំពីព្រះឱរសនោះប្រាប់អស់អ្នកដែលទន្ទឹងរង់ចាំព្រះជាម្ចាស់យាងមក
លោះក្រុងយេរូសាឡឹម។ ព្រះឱរសត្រឡប់ទៅភូមិណាសារ៉ែតវិញ
៣៩ កាលមាតាបិតារបស់ព្រះយេស៊ូបានបំពេញកិច្ចការទាំងអស់
ស្របតាមគម្ពីរវិន័យ*របស់ព្រះអម្ចាស់សព្វគ្រប់ហើយគាត់ក៏នាំគ្នាវិលត្រឡប់
ទៅណាសារ៉ែតជាភូមិរបស់គាត់ក្នុងស្រុកកាលីឡេវិញ។៤០
ព្រះកុមារមានវ័យចំរើនឡើងជាលំដាប់មានកម្លាំងកាន់តែមាំមួនឡើងនិងពោរពេញទៅ
ដោយព្រះប្រាជ្ញាញាណ។ព្រះជាម្ចាស់គាប់ព្រះហប្ញទ័យនឹងព្រះកុមារនេះណាស់។
ព្រះកុមារយេស៊ូនៅក្នុងព្រះវិហារ
៤១ ជារៀងរាល់ឆ្នាំក្នុងឱកាសបុណ្យចម្លង*មាតាបិតារបស់ព្រះយេស៊ូតែង
តែធ្វើដំណើរទៅក្រុងយេរូសាឡឹម។៤២ លុះដល់ព្រះយេស៊ូមាន
ព្រះជន្មាយុដប់ពីរព្រះវស្សាមាតាបិតាក៏នាំព្រះ
អង្គឡើងទៅចូលរួមក្នុងពិធីបុណ្យតាមទំនៀមទម្លាប់។៤៣
លុះពិធីបុណ្យបានចប់សព្វគ្រប់ហើយអ្នកទាំងពីរនាំគ្នាវិលត្រឡប់ទៅផ្ទះវិញ។
រីឯព្រះកុមារយេស៊ូគង់នៅក្រុងយេរូសាឡឹមនៅឡើយតែមាតាបិតាពុំបានដឹងទេ។
៤៤ គាត់នឹកស្មានថាព្រះកុមារគង់នៅក្នុងចំណោមអស់អ្នកដែលរួម
ដំណើរជាមួយគ្នា។ក្រោយពីបានធ្វើដំណើរអស់រយៈពេលមួយថ្ងៃ
ទើបគាត់នាំគ្នាដើររកព្រះកុមារក្នុងចំណោមញាតិមិត្តទាំងអស់៤៥ ប៉ុន្តែ
រកពុំឃើញសោះគាត់ក៏នាំគ្នាត្រឡប់ទៅក្រុងយេរូសាឡឹមវិញ
ដើម្បីរកព្រះអង្គនៅទីនោះទៀត។៤៦ បីថ្ងៃក្រោយមកមាតាបិតាឃើញព្រះយេស៊ូ
ក្នុងព្រះវិហារ*ព្រះអង្គគង់នៅកណ្តាលចំណោមគ្រូអាចារ្យ*
កំពុងតែស្តាប់គេនិយាយព្រមទាំងសួរសំណួរផ្សេងៗដល់គេផង។៤៧ អស់អ្នកដែល
ស្តាប់ព្រះកុមារនឹកឆ្ងល់ពីព្រះបន្ទូលឆ្លើយឆ្លងរបស់ព្រះអង្គ
ប្រកបដោយព្រះប្រាជ្ញាញាណ។៤៨កាលមាតាបិតាបានឃើញព្រះកុមារហើយគាត់នឹកឆ្ងល់
យ៉ាងខ្លាំង។មាតាសួរថា៖«កូនអើយ!ហេតុអ្វីបានជាកូនធ្វើដូច្នេះ?
ឪពុកម្តាយព្រួយចិត្តណាស់ខំដើររកកូន»។៤៩ ព្រះកុមារមានព្រះបន្ទូលតបថា៖
«ហេតុអ្វីបានជាលោកឪពុកអ្នកម្តាយរកកូនយ៉ាងហ្នឹង?
តើលោកឪពុកអ្នកម្តាយមិនជ្រាបថា កូនត្រូវនៅក្នុងដំណាក់ព្រះបិតារបស់កូនទេ
ឬ?»។៥០ប៉ុន្តែមាតាបិតាពុំបានយល់អត្ថន័យនៃព្រះបន្ទូលរបស់ព្រះកុមារឡើយ។
៥១ បន្ទាប់មកព្រះកុមារយេស៊ូយាងត្រឡប់ទៅភូមិណាសារ៉ែតជាមួយមាតាបិតាវិញ
ហើយធ្វើតាមឱវាទរបស់គាត់ទាំងពីរនាក់។មាតារបស់ព្រះអង្គចងចាំហេតុការណ៍
ទាំងអស់នោះទុកក្នុងចិត្ត។៥២ ព្រះយេស៊ូមានវ័យចំរើនឡើងហើយ
មានប្រាជ្ញាកាន់តែវាងវៃជាទីគាប់ព្រះហប្ញទ័យព្រះជាម្ចាស់និង
ជាទីគាប់ចិត្តមនុស្សផងទាំងពួង។ លោកយ៉ូហានបាទីស្តប្រៀនប្រដៅបណ្តាជន
(ម៉ាថាយ ៣. ១-១២ ម៉ាកុស ១.១-៨ យ៉ូហាន ១.១៩-២៨)
ជំពូកទី៣
១ នៅឆ្នាំទីដប់ប្រាំ នៃរជ្ជកាលព្រះចៅ ៣
អធិរាជរ៉ូមុាំង ព្រះនាមទីប៊ែរលោកប៉ុនពីឡាតធ្វើជាទេសាភិបាលនៅស្រុកយូដា
ព្រះបាទហេរ៉ូដជាស្តេចអនុរាជ*គ្រប់គ្រងស្រុកកាលីឡេ
ព្រះបាទភីលីពអនុជរបស់ព្រះបាទហេរ៉ូដជាស្តេចអនុរាជ
គ្រប់គ្រងតំបន់អ៉ីទូរេនិងតំបន់ត្រាខូនីតព្រះបាទលីសាញ៉ាស ជាស្តេចអនុរាជ
គ្រប់គ្រងស្រុកអាប៊ីឡែន២ លោកហាណ្ណានិង
លោកកៃផាសធ្វើជាមហាបូជាចារ្យ*។ពេលនោះ
ព្រះជាម្ចាស់មានព្រះបន្ទូលមកកាន់លោកយ៉ូហានជាកូនរបស់លោកសាការីនៅក្នុងវាល
រហោស្ថាន*។៣ លោកយ៉ូហានធ្វើដំណើរគ្រប់ទីកន្លែង ក្នុងតំបន់ទន្លេយ័រដាន់
ហើយប្រកាសអោយមនុស្សកែប្រែចិត្តគំនិតដោយទទួលពិធីជ្រមុជទឹក*
ដើម្បីព្រះជាម្ចាស់លើកលែងទោសអោយរួចពីបាប។
៤ លោកប្រកាសដូច្នេះស្របតាមសេចក្តីដែលមានចែងទុកក្នុងគម្ពីរព្យាការី
អេសាយឍថា៖ «មានសំឡេងបុរសម្នាក់ស្រែកឡើង នៅវាលរហោស្ថានថា:
ចូររៀបចំផ្លូវរបស់ព្រះអម្ចាស់ ចូរតំរង់ផ្លូវថ្វាយព្រះអង្គ។ ៥
ត្រូវបំពេញច្រកភ្នំទាំងអស់អោយរាបស្មើ
និង ពង្រាបភ្នំតូចធំទាំងប៉ុន្មានអោយរាប
ត្រូវតំរង់ផ្លូវកោងអោយត្រង់ ព្រមទាំងលុបផ្លូវរដិបរដុបអោយរាបស្មើដែរ ៦
នោះមនុស្សទាំងអស់នឹងឃើញការសង្គ្រោះ របស់ព្រះជាម្ចាស់»។
៧ លោកយ៉ូហានតែងតែបន្ទោសមហាជនដែលមកទទួលពិធីជ្រមុជទឹក*ពីលោកថា៖«នែ៎
ពូជពស់វែកអើយ!តើនរណាប្រាប់អោយអ្នករាល់គ្នា
រត់គេចពីព្រះពិរោធរបស់ព្រះជាម្ចាស់ណដែលជិតមកដល់ដូច្នេះ?។៨
ចូរប្រព្រឹត្តអំពើល្អដើម្បីបញ្ជាក់ថា
អ្នករាល់គ្នាបានកែប្រែចិត្តគំនិតមែន។កុំអាងខ្លួនថាមានលោកអប្រាហាំជា
បុព្វបុរស*នោះឡើយដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាថាព្រះជាម្ចាស់
ក៏អាចធ្វើអោយថ្មទាំងនេះទៅជាកូនចៅលោកអប្រាហំាបានដែរ។៩ ពូថៅនៅជិតគល់ឈើជា
ស្រេចហើយដើមឈើណាមិនផ្តល់ផ្លែល្អទេត្រូវកាប់រំលំបោះទៅក្នុងភ្លើង»។១០
មហាជនសួរលោកយ៉ូហានថា៖«បើដូច្នេះតើយើងត្រូវធ្វើអ្វីខ្លះ?»។១១
លោកយ៉ូហានតបទៅពួកគេវិញថា៖«អ្នកណាមានអាវពីរត្រូវចែកអោយអ្នកដែលគ្មាន
ហើយអ្នកដែលមានចំណីអាហារក៏ត្រូវចែកអោយអ្នកគ្មានដែរ»។១២
មានអ្នកទារពន្ធ*ខ្លះមកទទួលពិធីជ្រមុជទឹក*ហើយសួរលោកថា៖«លោកគ្រូអើយ!
តើយើងខ្ញុំត្រូវធ្វើអ្វីខ្លះ?»។១៣ លោកឆ្លើយវិញថា៖
«កុំទារពន្ធហួសពីកំរិតដែលមានកំណត់ទុកនោះឡើយ»។១៤ មានទាហានមកសួរលោកថា៖
«ចុះយើងខ្ញុំវិញតើត្រូវធ្វើអ្វីដែរ?»។លោកឆ្លើយថា៖«កុំចោទប្រកាន់
កុំសង្កត់សង្កិនយកប្រាក់ពីអ្នកណាអោយសោះ
ត្រូវស្កប់ចិត្តតែនឹងប្រាក់ខែរបស់អ្នករាល់គ្នាប៉ុណ្ណោះបានហើយ»។
១៥ ប្រជាជននៅតែរង់ចាំហើយគេរិះគិតក្នុងចិត្តគ្រប់ៗគ្នាថា
ប្រហែលលោកនេះទេដឹង ជាព្រះគ្រីស្ត*!។១៦ លោកយ៉ូហានមានប្រសាសន៍
ប្រាប់គេទាំងអស់គ្នាថា៖«ខ្ញុំធ្វើពិធីជ្រមុជ*អោយអ្នករាល់គ្នាក្នុងទឹក
ប៉ុន្តែលោកដែលមានកម្លាំងខ្លាំងជាងខ្ញុំជិតមកដល់ហើយ។ខ្ញុំមានឋានៈទាប
ណាស់សូម្បីតែស្រាយខ្សែស្បែកជើងជូនលោកក៏មិនសមនឹងឋានៈដ៏ខ្ពង់ខ្ពស់របស់លោកផង
លោកនឹងធ្វើពិធីជ្រមុជអោយអ្នករាល់គ្នាក្នុងព្រះវិញ្ញាណដ៏វិសុទ្ធនិង
ដោយភ្លើងវិញ។១៧ លោកកាន់ចង្អេរលោកសំអាតលានបោកស្រូវដើម្បីអុំស្រូវយក
គ្រាប់ល្អប្រមូលដាក់ជង្រុករីឯសំដីតវិញលោកនឹងដុតក្នុងភ្លើង
ដែលឆេះពុំចេះរលត់ឡើយ»។១៨ លោកយ៉ូហានប្រកាសដំណឹងល្អ*ដល់ប្រជាជនដោយ
ពាក្យដាស់តឿនជាច្រើនទៀតផង។
១៩លោកស្តីបន្ទោសព្រះបាទហេរ៉ូដជាស្តេចអនុរាជថែមទៀត
ព្រោះទ្រង់បានយកព្រះនាងហេរ៉ូឌីយ៉ាដាដែលត្រូវជាមហេសីរបស់អនុជ*ព្រះអង្គ
មកធ្វើជាមហេសីរបស់ព្រះអង្គផ្ទាល់។មិនតែប៉ុណ្ណោះសោត
លោកយ៉ូហានស្តីបន្ទោសព្រះបាទហេរ៉ូដព្រោះទ្រង់បានធ្វើអំពើអាក្រក់ជាច្រើន
ផង។២០ ទ្រង់បានធ្វើអំពើអាក្រក់មួយទៀតគឺ
ចាប់លោកយ៉ូហានទៅដាក់ក្នុងមន្ទីរឃុំឃាំង។ ព្រះយេស៊ូទទួលពិធីជ្រមុជទឹក
(មថ. ៣. ១៣-១៧ មក. ១. ៩-១១ យហ. ១. ៣២-៣៤)
២១ពេលប្រជាជនទាំងអស់ទទួលពិធីជ្រមុជទឹករួចហើយ
ព្រះយេស៊ូក៏ទទួលពិធីជ្រមុជទឹកដែរ។នៅពេលព្រះអង្គកំពុងអធិស្ឋាន*
ស្រាប់តែផ្ទៃមេឃបើកចំហ២២ ហើយព្រះវិញ្ញាណដ៏វិសុទ្ធ*យាងចុះមក
មានរូបរាងដូចសត្វព្រាបសណ្ឋិតលើព្រះអង្គ។មានឮព្រះសូរសៀងពីលើមេឃមកថា៖
«ព្រះអង្គជាបុត្រដ៏ជាទីស្រឡាញ់របស់យើងយើងគាប់ចិត្តនឹងព្រះអង្គណាស់»ថ។
បញ្ជីរាយនាមព្រះអយ្យកោរបស់ព្រះយេស៊ូ (ម៉ាថាយ ១. ១-១៧)
២៣ កាលព្រះយេស៊ូចាប់ផ្តើមព្រះបរមកិច្ចព្រះអង្គមានព្រះជន្មាយុប្រមាណ
សាមសិបព្រះវស្សា។តាមគេស្មានព្រះអង្គជាបុត្ររបស់លោកយ៉ូសែប
ដែលត្រូវជាបុត្រលោកអេលី២៤ លោកអេលីជាបុត្រលោកម៉ាថាត់
លោកម៉ាថាត់ជាបុត្រលោកលេវីលោកលេវីជាបុត្រលោកមែលឃីលោក
មែលឃីជាបុត្រលោកយ៉ាណាយលោកយ៉ាណាយជាបុត្រលោកយ៉ូសែប
២៥ លោកយ៉ូសែបជាបុត្រលោកម៉ាថាធីលោកម៉ាថាធីជាបុត្រលោកអម៉ូស
លោកអម៉ូសជាបុត្រលោកណាអ៊ូមលោកណាអ៊ូមជាបុត្រលោកហែសលីលោកហែសលីជា
បុត្រលោកណាកាយ២៦ លោកណាកាយជាបុត្រលោកម៉ាអាតលោកម៉ាអាតជាបុត្រលោក
ម៉ាថាធីលោកម៉ាថាធីជាបុត្រលោកសេមែនលោកសេមែនជាបុត្រលោកយ៉ូសិចលោកយ៉ូសិច
ជាបុត្រលោកយ៉ូដា២៧ លោកយ៉ូដាជាបុត្រលោកយ៉ូណាន់លោកយ៉ូណាន់ជាបុត្រលោករេសា
លោករេសាជាបុត្រលោកសូរ៉ូបាបែលលោកសូរ៉ូបាបែលជាបុត្រលោកសាឡាធីអែលលោក
សាឡាធីអែលជាបុត្រលោកនេរី២៨លោកនេរីជាបុត្រលោកមែលឃីលោកមែលឃីជាបុត្រ
លោកអាត់ឌីលោកអាត់ឌីជាបុត្រកូសាមលោកកូសាមជាបុត្រលោកអែលម៉ាដាមលោកអែល
ម៉ាដាមជាបុត្រលោកអ៊ែរ២៩ លោកអ៊ែរជាបុត្រលោកយេស៊ូ
លោកយេស៊ូជាបុត្រលោកអេលីអេស៊ែរលោកអេលីអេស៊ែរជាបុត្រលោកយ៉ូរីម
លោកយ៉ូរីមជាបុត្រលោកម៉ាថាត់
លោកម៉ាថាត់ជាបុត្រលោកលេវី៣០ លោកលេវីជាបុត្រលោកស៉ីម៉ូន
លោកស៉ីម៉ូនជាបុត្រលោកយូដាលោកយូដាជាបុត្រលោកយ៉ូសែបលោកយ៉ូសែបជាបុត្រ
លោកយ៉ូណាមលោកយ៉ូណាមជាបុត្រលោកអេលីយ៉ាគីម៣១ លោកអេលីយ៉ាគីមជាបុត្រលោក
ម៉េលាលោកម៉េលាជាបុត្រលោកមេណាលោកមេណាជាបុត្រលោកម៉ាតាថាលោកម៉ាតាថាជា
បុត្រលោកណាថាន់លោកណាថាន់ជាបុត្រស្តេចដាវីឌ៣២
ស្តេចដាវីឌជាបុត្រលោកយេសាយលោកយេសាយជាបុត្រលោកយ៉ូបេដលោក
យ៉ូបេដជាបុត្រលោកបូអូសលោកបូអូសជាបុត្រលោកសាឡាលោកសាឡាជាបុត្រលោកណាសូន៣៣
លោកណាសូនជាបុត្រលោកអមីណាដាបលោកអមីណាដាបជាបុត្រលោកអាដមីនលោក
អាដមីនជាបុត្រលោកអ័រនីលោកអ័រនីជាបុត្រលោកអែសរ៉ូមលោកអែសរ៉ូមជាបុត្រលោកផា
រ៉ែសលោកផារ៉ែសជាបុត្រលោកយូដា៣៤ លោកយូដាជាបុត្រលោកយ៉ាកុប
លោកយ៉ាកុបជាបុត្រលោកអ៉ីសាកលោកអ៉ីសាកជាបុត្រលោកអប្រាហាំ
លោកអប្រាហាំជាបុត្រលោកតេរ៉ាលោកតេរ៉ាជាបុត្រលោកណាហ៊រ៣៥ លោកណាហ៊រជា
បុត្រលោកសេរូកលោកសេរូកជាបុត្រលោករ៉ាកៅលោករ៉ាកៅជាបុត្រលោកពេឡេកលោក
ពេឡេកជាបុត្រលោកហេប៊ែរលោកហេប៊ែរជាបុត្រលោកសេឡា៣៦ លោកសាឡាជាបុត្រលោក
កៃណាមលោកកៃណាមជាបុត្រលោកអារបា៉កសាដលោកអារបា៉កសាដជាបុត្រលោកសិម
លោកសិមជាបុត្រលោកណូអេលោកណូអេជាបុត្រលោកឡាម៉េក៣៧ លោកឡាម៉េកជាបុត្រ
លោកម៉ាធូសាឡាលោកម៉ាធូសាឡាជាបុត្រលោកហេណុកលោកហេណុកជាបុត្រលោកយ៉ារ៉េដ
លោកយ៉ារ៉េដជាបុត្រលោកម៉ាឡេឡែលលោកម៉ាឡេឡែលជាបុត្រលោកកៃណាម៣៨លោក
កៃណាមជាបុត្រលោកអេណុសលោកអេណុសជាបុត្រលោកសេថ លោកសេថជាបុត្រលោកអដាំ
ហើយលោកអដាំជាបុត្រព្រះជាម្ចាស់។ ព្រះយេស៊ូឈ្នះការល្បួង
(ម៉ាថាយ ៤. ១-១១ ម៉ាកុស ១. ១២-១៣)
ជំពូកទី៤
១ ព្រះយេស៊ូបានពោរពេញដោយព្រះ ៤
វិញ្ញាណដ៏វិសុទ្ធ*ព្រះអង្គយាងត្រឡប់ពីទន្លេយ័រដាន់មកវិញ
ហើយព្រះវិញ្ញាណនាំព្រះអង្គទៅវាលរហោស្ថាន។២ នៅទីនោះព្រះអង្គ
ត្រូវមារ*សាតាំងល្បួងអស់រយៈពេលសែសិបថ្ងៃ។ក្នុងអំឡុងពេលនោះ
ព្រះអង្គពុំសោយអ្វីឡើយ។លុះផុតពីពេលនោះទៅទើបទ្រង់ឃ្លាន។៣ មារ*
ទូលព្រះអង្គថា៖«ប្រសិនបើលោកពិតជាព្រះបុត្រារបស់ព្រះជាម្ចាស់មែន
សូមធ្វើអោយដុំថ្មនេះទៅជានំបុ័ងមើល៍»។៤ ព្រះយេស៊ូមានព្រះបន្ទូល
តបទៅវិញថា៖«ក្នុងគម្ពីរមានចែងថាមនុស្សមិន
មែនរស់ដោយសារតែអាហារទប៉ុណ្ណោះទេធ»។
៥ មារនាំព្រះអង្គទៅកន្លែងមួយដ៏ខ្ពស់ហើយចង្អុលបង្ហាញនគរទាំងប៉ុន្មាន
នៅលើផែនដីអោយព្រះអង្គឃើញក្នុងមួយរយៈពេលដ៏ខ្លី។៦ មារ
សាតាំងទូលព្រះអង្គថា៖«ខ្ញុំនឹងប្រគល់អំណាចព្រមទាំងភោគទ្រព្យរបស់នគរ
ទាំងនោះអោយលោកដ្បិតអ្វីៗទាំងអស់ជាសម្បត្តិរបស់ខ្ញុំខ្ញុំអាច
ប្រគល់អោយអ្នកណាក៏បានស្រេចតែនឹងចិត្តខ្ញុំ។៧ ដូច្នេះ
ប្រសិនបើលោកក្រាបថ្វាយបង្គំខ្ញុំសម្បត្តិទាំងនោះនឹងបានជារបស់លោកហើយ»។៨
ព្រះយេស៊ូមានព្រះបន្ទូលតបទៅវិញថា៖«ក្នុងគម្ពីរមានចែងថា
"អ្នកត្រូវតែថ្វាយបង្គំព្រះអម្ចាស់*ជាព្រះរបស់អ្នកនិង
គោរពបំរើតែព្រះអង្គមួយប៉ុណ្ណោះ"ន»។
៩ បន្ទាប់មកមារនាំព្រះអង្គទៅក្រុងយេរូសាឡឹម
ដាក់ព្រះអង្គលើកំពូលព្រះវិហារ*ហើយទូលថា៖
«ប្រសិនបើលោកពិតជាព្រះបុត្រារបស់ព្រះជាម្ចាស់មែន
សូមលោតទម្លាក់ខ្លួនចុះទៅក្រោមមើល៍១០ ដ្បិតក្នុងគម្ពីរមានចែងថា
"ព្រះជាម្ចាស់នឹងបញ្ជាអោយទេវទូត*ថែរក្សាលោក១១ហើយទេវទូតទាំងនោះនឹង
ចាំទ្រលោកមិនអោយជើងលោកប៉ះទង្គិចនឹងថ្មឡើយ"ប»។១២ ព្រះយេស៊ូ
មានព្រះបន្ទូលតបទៅមារវិញថា៖«ក្នុងគម្ពីរមានចែងថា
កុំល្បងលព្រះអម្ចាស់ជាព្រះរបស់អ្នកឡើយផ»។១៣ លុះមារល្បួងព្រះយេស៊ូសព្វបែប
យ៉ាងហើយវាក៏ថយចេញឆ្ងាយពីព្រះអង្គទៅរហូតដល់ពេលកំណត់។
ព្រះយេស៊ូចាប់ផ្តើមផ្សាយដំណឹងល្អនៅស្រុកកាលីឡេអ្នកភូមិណាសារ៉ែតបដិសេធមិនព្រមទទួលព្រះអង្គ
(មថ. ៤. ១២-១៧; ១៣. ៥៣-៥៨ មក. ១. ១៤-១៥; ៦. ១-៦)
១៤ព្រះយេស៊ូយាងត្រឡប់ទៅស្រុកកាលីឡេវិញប្រកបដោយឫទ្ធានុភាពរបស់ព្រះវិញ្ញាណ
ព្រះនាមព្រះអង្គឮល្បីល្បាញពាសពេញតំបន់នោះ។១៥
ព្រះអង្គបង្រៀនអ្នកស្រុកក្នុងសាលាប្រជុំ*គេសរសើរ
តម្កើងសិរីរុងរឿងព្រះអង្គគ្រប់ៗគ្នា។
១៦ ព្រះយេស៊ូយាងទៅភូមិណាសារ៉ែតជាភូមិដែលព្រះអង្គគង់នៅកាលពីកុមារ។
នៅថ្ងៃសប្ប័ទ*ព្រះអង្គយាងទៅសាលាប្រជុំ*តាមទម្លាប់របស់ព្រះអង្គ។
ព្រះអង្គក្រោកឈរឡើងដើម្បីអានគម្ពីរ។១៧ គេបានយកគម្ពីររបស់ព្យាការី*
អេសាយមកថ្វាយព្រះអង្គព្រះអង្គបើកគម្ពីរត្រង់អត្ថបទមួយដែលមានចែងថា៖
១៨ «ព្រះវិញ្ញាណរបស់ព្រះអម្ចាស់សណ្ឋិតលើខ្ញុំ។
ព្រះអង្គបានចាក់ប្រេងអភិសេកខ្ញុំ អោយនាំដំណឹងល្អ*ទៅប្រាប់ជនក្រីក្រ។
ព្រះអង្គបានចាត់ខ្ញុំអោយមកប្រកាសប្រាប់
ជនជាប់ជាឈ្លើយថា គេនឹងមានសេរីភាព ហើយប្រាប់មនុស្សខ្វាក់ថា
គេនឹងមើលឃើញវិញ។ ព្រះអង្គបានចាត់ខ្ញុំអោយមករំដោះ
អស់អ្នកដែលត្រូវគេសង្កត់សង្កិន ១៩
ព្រមទាំងប្រកាសអំពីឆ្នាំដែលព្រះអម្ចាស់ សំដែងព្រះហឫទ័យមេត្តាករុណាព»។
២០ លុះអានចប់ហើយព្រះយេស៊ូបិទគម្ពីរប្រគល់ទៅអ្នកថែរក្សា
រួចទ្រង់គង់ចុះវិញ។មនុស្សគ្រប់ៗរូបនៅក្នុងសាលាប្រជុំសំឡឹងមើលព្រះអង្គ។
២១ ព្រះយេស៊ូមានព្រះបន្ទូលថា៖«ហេតុការណ៍ដែលមានចែងទុកក្នុងគម្ពីរ
ដូចអ្នករាល់គ្នាទើបនឹងស្តាប់អំបាញមិញបានសំរេចជារូបរាងនៅថ្ងៃនេះហើយ»។
២២ ឮដូច្នេះគេស្ងើចសរសើរព្រះយេស៊ូគ្រប់ៗគ្នាទាំងនឹកឆ្ងល់អំពីព្រះ
បន្ទូលប្រកបដោយព្រះហប្ញទ័យប្រណីសន្តោសដែលហូរចេញពីព្រះឱស្ឋរបស់ព្រះអង្គ។
គេពោលថា៖«អ្នកនេះមិនមែនជាកូនរបស់ជាងយ៉ូសែបទេឬ?»។២៣
ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖«ប្រហែលជាអ្នករាល់គ្នាចង់យកសុភាសិត
ដែលចែងថា"គ្រូពេទ្យអើយចូរមើលជំងឺរបស់ខ្លួនអោយជាសិនទៅ"
មកផ្ចាញ់ផ្ចាលខ្ញុំទេដឹង!ឬមួយអ្នករាល់គ្នាចង់និយាយមកខ្ញុំទៀតថា"យើង
ឮគេនិយាយអំពីកិច្ចការទាំងអស់ដែលអ្នកធ្វើនៅក្រុងកាផានុម
ចូរធ្វើការដដែលនៅទីនេះជាស្រុកកំណើតរបស់អ្នក អោយយើងឃើញផង!"»។
២៤ ព្រះអង្គមានព្រះបន្ទូលទៀតថា៖«ខ្ញុំសុំ
ប្រាប់អោយអ្នករាល់គ្នាដឹងច្បាស់ថាមិនដែលមានព្យាការី*ណាម្នាក់ត្រូវគេគោរព
នៅក្នុងស្រុកកំណើតរបស់ខ្លួនឡើយ។២៥ ខ្ញុំសុំបញ្ជាក់ថានៅជំនាន់លោកអេលី
មេឃរាំងអស់រយៈពេលបីឆ្នាំកន្លះបណ្តាលអោយមានទុរ្ភឹក្សយ៉ាងខ្លាំងពេញ
ទាំងស្រុក។នៅស្រុកអ៉ីស្រាអែលមានស្ត្រីម៉េមាយជាច្រើន។២៦ ក៏ប៉ុន្តែ
ព្រះជាម្ចាស់ពុំបានចាត់ព្យាការីអេលីអោយទៅជួយស្ត្រីមេម៉ាយណាម្នាក់
នៅស្រុកអ៉ីស្រាអែលឡើយគឺព្រះអង្គបានចាត់លោកអោយទៅជួយស្ត្រីមេម៉ាយម្នាក់
ដែលរស់នៅភូមិសារិបតាក្នុងក្រុងស៉ីដូនវិញភ។២៧ នៅជំនាន់ព្យាការីអេលីសេ
មានមនុស្សឃ្លង់ជាច្រើនក្នុងស្រុកអ៉ីស្រាអែលប៉ុន្តែគ្មានអ្នកណាម្នាក់បាន
ជាសោះឡើយគឺមានតែលោកណាម៉ាន់ជាជនជាតិស៉ីរីម្នាក់ប៉ុណ្ណោះម»។
២៨កាលបានឮព្រះបន្ទូលទាំងនេះអ្នកនៅក្នុងសាលាប្រជុំ*ទាំងប៉ុន្មាន
ខឹងព្រះយេស៊ូគ្រប់ៗគ្នា។២៩ គេក្រោកឡើងចាប់ប្រអូសប្រទាញព្រះយេស៊ូ
ចេញពីភូមិដែលសង់លើកំពូលភ្នំនាំឆ្ពោះទៅមាត់ជ្រោះ
បំរុងនឹងច្រានព្រះអង្គទម្លាក់ទៅក្រោម។៣០ ប៉ុន្តែ
ព្រះអង្គយាងចេញពីកណ្តាលចំណោមគេបាត់ទៅ។
ព្រះយេស៊ូដេញខ្មោចចេញពីមនុស្សម្នាក់ (ម៉ាកុស ១. ២១-២៨)
៣១ ព្រះយេស៊ូយាងទៅក្រុងកាផានុមក្នុងស្រុកកាលីឡេ។នៅទីនោះ
ព្រះអង្គបង្រៀនបណ្តាជនជារៀងរាល់ថ្ងៃសប្ប័ទ*។៣២ មនុស្សគ្រប់គ្នា
ងឿងឆ្ងល់យ៉ាងខ្លំាងអំពីបែបបទដែលព្រះអង្គបង្រៀន
ព្រោះព្រះអង្គមានព្រះបន្ទូលប្រកបដោយអំណាច។៣៣ នៅក្នុងសាលាប្រជុំ*មាន
បុរសម្នាក់ដែលខ្មោចចូលស្រែកឡើងខ្លាំងៗថា៖៣៤ «ព្រះយេស៊ូ
ជាអ្នកភូមិណាសារ៉ែតអើយ!តើព្រះអង្គចង់ធ្វើអ្វីយើង?ព្រះអង្គមកបំផ្លាញយើង!
ខ្ញុំស្គាល់ព្រះអង្គហើយព្រះអង្គជាព្រះដ៏វិសុទ្ធ*ដែលមកពីព្រះជាម្ចាស់»។៣៥
ព្រះយេស៊ូគំរាមខ្មោចនោះថា៖«ស្ងៀមចេញពីអ្នកនេះទៅ!»។
ខ្មោចក៏ផ្តួលបុរសនោះនៅកណ្តាលចំណោមបណ្តាជនរួចចេញទៅ
ដោយពុំមានធ្វើអោយគាត់ឈឺចាប់អ្វីឡើយ។៣៦ មនុស្សម្នាភ័យស្រឡាំងកាំង
ហើយនិយាយគ្នាទៅវិញទៅមកថា៖«ចុះពាក្យសំដីរបស់លោកនេះអីក៏ពូកែម៉្លេះ
មើល៍លោកមានអំណាចនិងប្ញទ្ធានុភាពអាចបញ្ជាទៅខ្មោចអោយវាចេញហើយវាធ្វើតាម»។
៣៧ បន្ទាប់មកព្រះកិត្តិនាមរបស់ព្រះយេស៊ូល្បីខ្ចរខ្ចាយពាសពេញ
តំបន់នោះ។ ព្រះយេស៊ូប្រោសអ្នកជំងឺជាច្រើនអោយបានជា
(ម៉ាថាយ ៨. ១៤-១៧ ម៉ាកុស ១. ២៩-៣៤)
៣៨ ព្រះយេស៊ូយាងចេញពីសាលាប្រជុំ*ទៅផ្ទះលោកស៉ីម៉ូនពេលនោះ
ម្តាយក្មេករបស់លោកស៉ីម៉ូនគ្រុនយ៉ាងខ្លាំងគេទូលសូមព្រះអង្គមេត្តា
ប្រោសគាត់អោយបានជា។៣៩ ព្រះយេស៊ូអោនទៅលើអ្នកជំងឺព្រះអង្គគំរាមជំងឺគ្រុន
ជំងឺគ្រុនក៏ចេញបាត់ទៅហើយម្តាយក្មេករបស់លោកស៉ីម៉ូនក៏បានជា។
រំពេចនោះគាត់ក្រោកឡើងបំរើភ្ញៀវ។
៤០នៅពេលថ្ងៃលិចអ្នកស្រុកទាំងអស់នាំបងប្អូន
ដែលមានជំងឺផ្សេងៗមករកព្រះយេស៊ូ។ព្រះអង្គដាក់ព្រះហស្តលើអ្នកទាំងនោះ
ហើយប្រោសគេអោយបានជាសះស្បើយគ្រប់ៗគ្នា។៤១ មានខ្មោចចេញពីមនុស្សជាច្រើន
ទាំងស្រែកថា៖«ព្រះអង្គជាព្រះបុត្រារបស់ព្រះជាម្ចាស់»។ប៉ុន្តែព្រះយេស៊ូ
គំរាមខ្មោចទាំងនោះមិនអោយនិយាយជាដាច់ខាត
ព្រោះពួកវាដឹងថាព្រះអង្គជាព្រះគ្រីស្ត*។
៤២ លុះព្រលឹមឡើងព្រះយេស៊ូយាងចេញពីក្រុងទៅកន្លែងស្ងាត់។
បណ្តាជននាំគ្នាដើររកព្រះអង្គ។
លុះជួបហើយគេឃាត់ព្រះអង្គអោយនៅជាមួយមិនចង់អោយយាងចាកចោលគេឡើយ។៤៣
ប៉ុន្តែព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖
«ខ្ញុំត្រូវនាំដំណឹងល្អ*អំពីព្រះរាជ្យ*របស់ព្រះជាម្ចាស់ទៅក្រុងឯទៀតៗដែរ
ដ្បិតព្រះអង្គបានចាត់ខ្ញុំអោយមកបំពេញការនេះឯង»។
៤៤ បន្ទាប់មកព្រះយេស៊ូប្រកាសដំណឹងល្អ*តាមសាលាប្រជុំ*នានា ក្នុងស្រុក
កាលីឡេ។ ព្រះយេស៊ូត្រាស់ហៅសាវ័កបីរូប
(ម៉ាថាយ ៤. ១៨-២២ ម៉ាកុស ១. ១៦-២០)
ជំពូកទី៥
១ ថ្ងៃមួយ ព្រះយេស៊ូគង់នៅមាត់បឹង ៥
កេនេសារ៉ែតមានបណ្តាជនជាច្រើនប្រជ្រៀតគ្នានៅជុំវិញព្រះអង្គ
ដើម្បីស្តាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់។២ ព្រះអង្គទតឃើញ
ទូកពីរចតនៅមាត់ច្រាំងរីឯអ្នកនេសាទនាំគ្នាចុះទៅលាងអួនរបស់គេ។៣
ព្រះយេស៊ូយាងចុះទៅក្នុងទូករបស់លោកស៉ីម៉ូនរួចទ្រង់សុំអោយគាត់
ចេញទូកទៅឆ្ងាយពីច្រាំងបន្តិច។ព្រះអង្គគង់បង្រៀនបណ្តាជនពីក្នុងទូកនោះ។
៤ លុះព្រះអង្គបង្រៀនគេចប់ហើយទ្រង់មានព្រះបន្ទូលទៅកាន់លោកស៉ីម៉ូនថា៖
«ចូរបង្ហួសទូកទៅទឹកជ្រៅរួចនាំគ្នាទម្លាក់អួនចុះ»។៥ លោក
ស៉ីម៉ូនតបទៅព្រះយេស៊ូវិញថា៖«លោកគ្រូ!យើងខ្ញុំបានអូសអួនពេញមួយយប់ហើយ
អត់បានត្រីសោះប៉ុន្តែបើលោកគ្រូមានប្រសាសន៍ដូច្នេះ
ខ្ញុំនឹងទម្លាក់អួនតាមពាក្យរបស់លោកគ្រូ»។៦ គេក៏ទម្លាក់អួនទៅក្នុងទឹក
ជាប់ត្រីយ៉ាងច្រើនស្ទើរតែធ្លាយអួន។៧ គេបក់ដៃហៅមិត្តភក្តិដែលនៅ
ក្នុងទូកមួយទៀតអោយមកជួយ។ពួកនោះមកដល់ជួយចាប់ត្រីដាក់ពេញទូកទាំងពីរ
ស្ទើរតែនឹងលិច។៨ ពេលលោកស៉ីម៉ូនពេត្រុស/ស៉ីម៉ូនសិលាឃើញដូច្នោះ
គាត់ក្រាបទៀបព្រះបាទាព្រះយេស៊ូទូលព្រះអង្គថា៖«ព្រះអម្ចាស់អើយ
សូមយាងអោយឆ្ងាយពីទូលបង្គំទៅព្រោះទូលបង្គំជាមនុស្សបាប»។៩
លោកស៉ីម៉ូននិយាយដូច្នេះព្រោះគាត់និងអស់អ្នកដែលនៅជាមួយភ័យស្ញប់
ស្ញែងជាខ្លាំងនៅពេលបានឃើញត្រីច្រើនយ៉ាងនេះ។១០ រីឯលោកយ៉ាកុបនិង
លោកយ៉ូហានជាកូនលោកសេបេដេដែលនេសាទរួមជាមួយលោកស៉ីម៉ូន
ក៏មានចិត្តដូច្នោះដែរ។ប៉ុន្តែព្រះយេស៊ូមានព្រះបន្ទូលទៅលោកស៉ីម៉ូនថា៖
«កុំខ្លាចអី!ពីពេលនេះទៅមុខអ្នកនឹងនេសាទមនុស្សវិញ»។១១
ពេលទូកទៅដល់មាត់ច្រាំងវិញគេបោះបង់របស់របរទាំងអស់ចោល
រួចនាំគ្នាដើរតាមព្រះយេស៊ូទៅ។ ព្រះយេស៊ូប្រោសមនុស្សឃ្លង់ម្នាក់អោយបានជា
(ម៉ាថាយ ៨. ១-៤ ម៉ាកុស ១. ៤០-៤៥)
១២ ព្រះយេស៊ូគង់នៅក្នុងក្រុងមួយមានមនុស្សឃ្លង់ម្នាក់ឃើញព្រះអង្គ
គាត់ចូលមករកហើយក្រាបថ្វាយបង្គំអោនមុខដល់ដីទូលព្រះអង្គថា៖
«លោកម្ចាស់ប្រសិនបើលោកមិនយល់ទាស់ទេសូមប្រោសខ្ញុំប្របាទ
អោយបានជាស្អាតបរិសុទ្ធ*ផង»។១៣ ព្រះយេស៊ូលូកព្រះហស្តទៅពាល់គាត់
ទាំងមានព្រះបន្ទូលថា៖«ខ្ញុំយល់ព្រមហើយចូរអោយបានជាស្អាតបរិសុទ្ធចុះ»។
រំពេចនោះមនុស្សឃ្លង់ក៏បានជាស្អាតបរិសុទ្ធភ្លាម។
១៤ ព្រះយេស៊ូមានព្រះបន្ទូលហាមគាត់ថា៖«កុំនិយាយប្រាប់នរណាអោយដឹងឡើយ
ផ្ទុយទៅវិញ
ត្រូវទៅបង្ហាញខ្លួនដល់លោកបូជាចារ្យ*
ហើយថ្វាយតង្វាយដូចលោកម៉ូសេ*បានបង្គាប់ទុកដើម្បីជាសក្ខីភាពបញ្ជាក់ថា
អ្នកបានជាស្អាតបរិសុទ្ធមែនយ»។
១៥ ព្រះកិត្តិនាមរបស់ព្រះយេស៊ូល្បីសុសសាយកាន់តែខ្លាំងឡើងៗ។
មហាជនជាច្រើនមកជុំគ្នាស្តាប់ព្រះអង្គព្រមទាំងសូមព្រះអង្គប្រោសអោយ
ខ្លួនបានជាពីជំងឺផ្សេងៗផង។១៦ រីឯព្រះយេស៊ូវិញ
ព្រះអង្គយាងទៅទីស្ងាត់ ដើម្បីអធិស្ឋាន*។
ព្រះយេស៊ូប្រោសមនុស្សខ្វិនម្នាក់អោយបានជា
(ម៉ាថាយ ៩. ១-៨ ម៉ាកុស ២. ១-១២)
១៧ ថ្ងៃមួយព្រះយេស៊ូកំពុងតែបង្រៀនបណ្តាជនមានពួកខាងគណៈផារីស៉ី*និង
ពួកបណ្ឌិតខាងវិន័យ*អង្គុយស្តាប់ព្រះអង្គដែរ។អ្នកទាំង
នោះធ្វើដំណើរមកពីភូមិនានាក្នុងស្រុកកាលីឡេស្រុកយូដានិង
ពីក្រុងយេរូសាឡឹម។ព្រះយេស៊ូប្រកបដោយប្ញទ្ធានុភាពរបស់ព្រះអម្ចាស់ទ្រង់
ប្រោសអ្នកជំងឺអោយបានជា។១៨ ពេលនោះស្រាប់តែមានគេសែងមនុស្សខ្វិនដៃ
ខ្វិនជើងម្នាក់មកដល់គេមានបំណងនាំអ្នកខ្វិននោះចូលទៅជិតព្រះយេស៊ូ។១៩
ប៉ុន្តែដោយមានមនុស្សច្រើនពេកគេពុំអាចចូលទៅជិតព្រះអង្គបានឡើយ។ដូច្នេះ
គេក៏សែងអ្នកជំងឺឡើងទៅលើដំបូលផ្ទះបកក្បឿងសំរូតគាត់ចុះមកកណ្តាលចំណោមមនុស្ស
នៅចំពីមុខព្រះយេស៊ូ។២០ ពេលព្រះយេស៊ូឈ្វេងយល់ជំនឿរបស់អ្នកទាំងនោះ
ទ្រង់មានព្រះបន្ទូលទៅកាន់អ្នកពិការថា៖«អ្នកអើយខ្ញុំអត់ទោស
អោយអ្នករួចពីបាបហើយ!»។២១ ពួកបណ្ឌិតខាងវិន័យនិង
ពួកខាងគណៈផារីស៉ីឮដូច្នោះរិះគិតក្នុងចិត្តថា៖«អ្នកនេះមានឋានៈអ្វី
បានជាហ៊ានពោលពាក្យប្រមាថព្រះជាម្ចាស់ដូច្នេះ?ក្រៅពី
ព្រះជាម្ចាស់មួយព្រះអង្គតើអ្នកណាអាចអត់ទោសអោយមនុស្សរួចពីបាបបាន?»។២២
ព្រះយេស៊ូឈ្វេងយល់ចិត្តគំនិតអ្នកទាំងនោះទើបទ្រង់មានព្រះបន្ទូលទៅគេថា៖
«ហេតុអ្វីបានជាអ្នករាល់គ្នារិះគិតដូច្នេះ?
២៣ បើខ្ញុំប្រាប់អ្នកពិការនេះថា"ខ្ញុំអត់ទោសអោយអ្នករួចពីបាបហើយ"ឬថា
"ចូរក្រោកឡើងដើរទៅចុះ"តើឃ្លាមួយណាស្រួលនិយាយជាង?។២៤ ប៉ុន្តែ
ខ្ញុំចង់អោយអ្នករាល់គ្នាដឹងថាបុត្រមនុស្ស*មានអំណាចនឹងអត់ទោសអោយមនុស្ស
នៅក្នុងលោកនេះរួចពីបាបបាន-ព្រះអង្គក៏ងាកទៅរកអ្នកខ្វិន
ហើយមានព្រះបន្ទូលថា-ចូរក្រោកឡើងយកគ្រែស្នែងរបស់អ្នកដើរទៅផ្ទះវិញទៅ»។
២៥ រំពេចនោះអ្នកខ្វិនក្រោកឡើងនៅមុខមនុស្សទាំងអស់រួចយកគ្រែស្នែង
ដែលគេសែងខ្លួនមកដើរត្រឡប់ទៅផ្ទះវិញទាំងលើកតម្កើងសិរីរុងរឿងរបស់
ព្រះជាម្ចាស់ផង។២៦ អស់អ្នកដែលនៅទីនោះស្លុតស្មារតីគ្រប់ៗគ្នា
ហើយលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់។គេភ័យខ្លាចជាខ្លាំង
ក៏និយាយគ្នាថា៖«ថ្ងៃនេះយើងបានឃើញហេតុការណ៍ចំឡែកអស្ចារ្យមែន!»។
ព្រះយេស៊ូត្រាស់ហៅលោកលេវី (ម៉ាថាយ ៩. ៩-១៣ ម៉ាកុស ២. ១៣-១៧)
២៧ បន្ទាប់មកព្រះយេស៊ូយាងចាកចេញពីទីនោះទ្រង់ទតឃើញអ្នកទារពន្ធ*ម្នាក់
ឈ្មោះលេវីអង្គុយនៅកន្លែងយកពន្ធព្រះអង្គមានព្រះបន្ទូលទៅគាត់ថា៖
«សុំអញ្ជើញមកតាមខ្ញុំ»។២៨ លោកលេវីក្រោកឡើងទុកកិច្ចការទាំងអស់ចោលហើយ
ដើរតាមព្រះយេស៊ូទៅ។២៩ លោកលេវីបានរៀបចំពិធីជប់លៀងមួយយ៉ាងធំថ្វាយព្រះអង្គ
នៅផ្ទះរបស់លោក។មានអ្នកទារពន្ធ*ព្រមទាំងមនុស្ស
ឯទៀតៗជាច្រើនចូលរួមជាមួយដែរ។៣០ ពួកខាងគណៈផារីស៉ី*និង
ពួកបណ្ឌិតខាងវិន័យ*ពីគណៈផារីស៉ីទាស់ចិត្តយ៉ាងខ្លាំងគេនិយាយទៅ
កាន់ក្រុមសាវ័ក*របស់ព្រះអង្គថា៖«ហេតុអ្វីបាន
ជាអ្នករាល់គ្នាបរិភោគជាមួយអ្នកទារពន្ធនិងមនុស្សបាបដូច្នេះ?»។៣១
ព្រះយេស៊ូតបទៅគេថា៖«មនុស្សមានសុខភាពល្អមិនត្រូវការគ្រូពេទ្យឡើយ
មានតែអ្នកជំងឺប៉ុណ្ណោះដែលត្រូវការ។៣២ ខ្ញុំមិនមែនមករកមនុស្សសុចរិតទេ
គឺមករកមនុស្សបាប ដើម្បីអោយគេកែប្រែចិត្តគំនិត»។ អំពីការតមអាហារ
(ម៉ាថាយ ៩. ១៤-១៧ ម៉ាកុស ២. ១៨-២២)
៣៣ មានគេទូលសួរព្រះយេស៊ូថា៖«ពួកសិស្សរបស់លោកយ៉ូហាននិងពួកសិស្សខាងគណៈ
ផារីស៉ី*តែងតែតមអាហារនិងសូត្រធម៌ជាញឹកញាប់
ចុះហេតុដូចម្តេចបានជាសិស្សរបស់លោកបែរជានាំគ្នាបរិភោគដូច្នេះ?»។៣៤
ព្រះយេស៊ូមានព្រះបន្ទូលតបទៅគេវិញថា៖«ក្នុងពិធីមង្គលការ
ពេលកូនកំឡោះនៅជាមួយតើភ្ញៀវអាចតមអាហារកើតឬ?។ទេ!គេមិនអាចតមបានឡើយ។៣៥
ថ្ងៃក្រោយពេលគេចាប់ស្វាមីយកទៅ ទើបភ្ញៀវទាំងនោះតមអាហារ»។
៣៦ព្រះយេស៊ូមានព្រះបន្ទូលជាពាក្យប្រស្នាថា៖
«ពុំដែលមាននរណាហែកសម្លៀកបំពាក់ថ្មីយកទៅប៉ះសម្លៀកបំពាក់ចាស់នោះឡើយ
ធ្វើដូច្នេះសម្លៀកបំពាក់ថ្មីនឹងត្រូវរហែកហើយក្រណាត់ចាស់និង
ក្រណាត់ថ្មីក៏មិនសមគ្នាដែរ។៣៧ ពុំដែលមាននរណាច្រកស្រាទំពំាងបាយជូរថ្មី
ទៅក្នុងថង់ស្បែកចាស់ឡើយបើធ្វើដូច្នេះស្រាថ្មីនឹងធ្វើ
អោយថង់ស្បែកចាស់នោះធ្លុះបណ្តាលអោយស្រាហូរចេញ
ហើយថង់ស្បែកក៏ត្រូវខូចខាតមិនខាន៣៨
ត្រូវច្រកស្រាថ្មីទៅក្នុងថង់ស្បែកថ្មី។៣៩ កាល
បើបានពិសាស្រាទំពំាងបាយជូរចាស់ហើយមិនដែលមាននរណាចង់ពិសាស្រាថ្មីទេ
ព្រោះគេថា"ស្រាចាស់ឆ្ងាញ់ជាងស្រាថ្មី"»។ ព្រះយេស៊ូមានអំណាចលើថ្ងៃសប្ប័ទ
(ម៉ាថាយ ១២. ១-៨ ម៉ាកុស ២. ២៣-២៨)
ជំពូកទី៦
១ មានថ្ងៃមួយជាថ្ងៃសប្ប័ទ* ព្រះយេស៊ូ ៦
យាងកាត់វាលស្រែសាវ័ក*របស់ព្រះអង្គនាំគ្នាបូតកួរស្រូវសាឡីមកឈ្លីបរិភោគ។
២ មានពួកខាងគណៈផារីស៉ី*ខ្លះនិយាយទៅសាវ័កទាំងនោះថា៖
«ហេតុអ្វីបានជាអ្នករាល់គ្នាធ្វើការដែលបញ្ញត្តិហាមមិនអោយធ្វើនៅថ្ងៃសប្ប័ទ*
ដូច្នេះ?»។៣ ព្រះយេស៊ូតបទៅគេវិញថា៖«ក្នុងគម្ពីរមានអត្ថបទមួយ
ស្តីអំពីការដែលព្រះបាទដាវីឌនិងបរិពារបានប្រព្រឹត្តនៅពេលឃ្លាន៤ គឺ
ស្តេចបានយាងចូលទៅក្នុងដំណាក់របស់ព្រះជាម្ចាស់
យកនំបុ័ងដែលគេតាំងថ្វាយព្រះជាម្ចាស់មកសោយព្រមទាំងចែកអោយពួកបរិពារបរិភោគ
ទៀតផង។តាមវិន័យ*មានតែពួកបូជាចារ្យ*ប៉ុណ្ណោះ
ដែលមានសិទ្ធិបរិភោគនំបុ័ងនោះបាន។តើអ្នករាល់គ្នាធ្លាប់អានអត្ថបទនោះ
ឬទេ?»។៥ ព្រះអង្គមានព្រះបន្ទូលទៅគេទៀតថា៖«បុត្រ
មនុស្ស*ជាម្ចាស់លើថ្ងៃសប្ប័ទ*។
ព្រះយេស៊ូប្រោសមនុស្សស្វិតដៃម្នាក់អោយបានជានៅថ្ងៃសប្ប័ទ
(ម៉ាថាយ ១២. ៩-១៤ ម៉ាកុស ៣. ១-៦)
៦ នៅថ្ងៃសប្ប័ទ*មួយទៀតព្រះយេស៊ូយាងចូលក្នុងសាលាប្រជុំ*
ហើយទ្រង់បង្រៀនគេ។នៅទីនោះមានបុរសម្នាក់ស្វិតដៃស្តាំ។៧ ពួក
បណ្ឌិតខាងវិន័យ*និងពួកខាងគណៈផារីស៉ី*តាមមើលព្រះយេស៊ូ
ក្រែងលោព្រះអង្គប្រោសអ្នកជំងឺនៅថ្ងៃសប្ប័ទព្រោះគេចង់រកលេសចោទប្រកាន់
ព្រះអង្គ។៨ ព្រះយេស៊ូឈ្វេងយល់ចិត្តគំនិតរបស់ពួកគេ
ទ្រង់ក៏មានព្រះបន្ទូលទៅកាន់បុរសស្វិតដៃនោះថា៖«ចូរក្រោកឡើងមកឈរនៅកណ្តាល
គេឯណេះ!»។បុរសនោះក៏ក្រោកឈរឡើង។៩ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖
«ខ្ញុំសុំសួរអ្នករាល់គ្នាថានៅថ្ងៃសប្ប័ទតើមនុស្សមានសិទ្ធិធ្វើអំពើល្អ
ឬធ្វើអំពើអាក្រក់?តើត្រូវសង្គ្រោះជីវិតមនុស្សឬធ្វើអោយវិនាសអន្តរាយ?»។
១០ ព្រះអង្គបែរព្រះភ័ក្ត្រទតមើលមនុស្សទាំងអស់ដែលនៅជុំវិញ
រួចមានព្រះបន្ទូលទៅបុរសស្វិតដៃនោះថា៖«ចូរលាតដៃមើល៍!»។គាត់ក៏លាតដៃ
ហើយដៃគាត់បានជាដូចដើមវិញ។១១ ពួកគេក្តៅក្រហាយយ៉ាងខ្លាំងហើយពិគ្រោះគ្នា
គិតធ្វើយ៉ាងណា ដើម្បីប្រឆាំងនឹងព្រះយេស៊ូ។
ព្រះយេស៊ូជ្រើសរើសគ្រីស្តទូត*ដប់ពីររូប
(ម៉ាថាយ ១០. ១-៤ ម៉ាកុស ៣. ១៣-១៩)
១២ នៅគ្រានោះព្រះយេស៊ូយាងឡើងទៅលើភ្នំដើម្បីអធិស្ឋាន*។
ព្រះអង្គអធិស្ឋានពេញមួយយប់។១៣ លុះព្រលឹមឡើងព្រះអង្គត្រាស់ហៅសាវ័ក*មក
ក្នុងចំណោមសាវ័កទាំងនោះព្រះអង្គជ្រើសយកដប់ពីររូបហើយប្រទានងារជាទូត
របស់ព្រះអង្គ១៤ គឺមានស៉ីម៉ូនដែលទ្រង់ប្រទានឈ្មោះថាពេត្រុស/សិលានិង
អន់ដ្រេជាប្អូនរបស់គាត់យ៉ាកុបយ៉ូហានភីលីពបាថូឡូមេ១៥
ម៉ាថាយថូម៉ាសយ៉ាកុបជាកូនរបស់លោកអាល់ផាយស៉ីម៉ូនហៅអ្នកជាតិនិយមរ១៦
យូដាសជាកូនលោកយ៉ាកុបនិងយូដាសអ៉ីស្ការីយ៉ុតដែលនឹងក្បត់ព្រះអង្គ។
ព្រះយេស៊ូបង្រៀនបណ្តាជននិង ប្រោសអ្នកជំងឺអោយបានជា (ម៉ាថាយ ៤. ២៣-២៥)
១៧ ព្រះយេស៊ូយាងចុះពីលើភ្នំជាមួយសាវ័ក*ទាំងនោះ
មកប្រថាប់នៅត្រង់កន្លែងមួយរាបស្មើ។នៅទីនោះមានសាវ័កជាច្រើននិងប្រជាជនពី
ស្រុកយូដាពីក្រុងយេរូសាឡឹមពីក្រុងទីរ៉ូសនិងក្រុងស៉ីដូននៅតាមមាត់សមុទ្រ
មករង់ចាំព្រះអង្គយ៉ាងកកកុញ។១៨គេនាំគ្នាមកស្តាប់ព្រះអង្គនិង
សូមព្រះអង្គប្រោសគេអោយជាពីជំងឺ។រីឯអស់អ្នកដែលមានខ្មោចចូលក៏បានជាដែរ។១៩
បណ្តាជនប្រជ្រៀតគ្នាចូលមកពាល់ព្រះយេស៊ូដ្បិតមាន
ប្ញទ្ធានុភាពចេញពីព្រះអង្គមកប្រោសគេអោយជាគ្រប់ៗគ្នា។
សុភមង្គល និង អពមង្គល (ម៉ាថាយ ៥. ១-១២)
២០ ព្រះយេស៊ូងើបព្រះភ័ក្ត្រទតមើលសាវ័ក*របស់ព្រះអង្គ
ហើយមានព្រះបន្ទូលថា៖ «អ្នករាល់គ្នាដែលជាជនក្រខ្សត់អើយ!
អ្នកមានសុភមង្គល*ហើយ ដ្បិតអ្នករាល់គ្នាបានទទួលព្រះរាជ្យ*របស់
ព្រះជាម្ចាស់។ ២១ អ្នករាល់គ្នាដែលកំពុងតែស្រេកឃ្លានអើយ!
អ្នកមានសុភមង្គលហើយ ដ្បិតអ្នករាល់គ្នានឹងបានឆ្អែត។
អ្នករាល់គ្នាដែលកំពុងតែយំសោកអើយ! អ្នកមានសុភមង្គលហើយ
ដ្បិតអ្នករាល់គ្នានឹងបានត្រេកអរ។ ២២
ប្រសិនបើមានគេស្អប់លែងរាប់រកអ្នករាល់គ្នា
ប្រសិនបើត្មះតិះដៀលបង្ខូចឈ្មោះអ្នករាល់គ្នា
ព្រោះតែបុត្រមនុស្ស* អ្នករាល់គ្នាមានសុភមង្គលហើយ។ ២៣ នៅគ្រានោះ
ចូរមានអំណរសប្បាយឡើងដ្បិតអ្នករាល់គ្នាទទួលរង្វាន់យ៉ាងធំនៅស្ថានបរមសុខ*។
កាលពីជំនាន់មុនបុព្វបុរស*របស់គេក៏បានប្រព្រឹត្តចំពោះពួកព្យាការី
ដូច្នោះដែរ។ ២៤ ចំណែកឯអ្នករាល់គ្នាដែលជាអ្នកមានអើយ! អ្នកនឹងត្រូវវេទនា
ព្រោះអ្នករាល់គ្នាបាន ទទួលការសំរាលទុក្ខរួចស្រេចហើយ។ ២៥
អ្នករាល់គ្នាដែលឆ្អែតនៅពេលនេះអើយ! អ្នកនឹងត្រូវវេទនា
ដ្បិតអ្នករាល់គ្នានឹងស្រេកឃ្លានជាពុំខាន។
អ្នករាល់គ្នាដែលកំពុងតែត្រេកអរអើយ! អ្នកនឹងត្រូវវេទនា ព្រោះអ្នករាល់គ្នា
នឹងកាន់ទុក្ខ ហើយយំសោកជាពុំខាន។ ២៦ អ្នករាល់គ្នាដែលមនុស្សទាំងអស់កោត
សរសើរអើយ! អ្នកត្រូវវេទនាហើយ ព្រោះបុព្វបុរសរបស់គេក៏បានប្រព្រឹត្ត
ចំពោះពួកព្យាការីក្លែងក្លាយ ដូច្នោះដែរ!»។
សេចក្តីស្រឡាញ់ចំពោះខ្មាំងសត្រូវ (ម៉ាថាយ ៥. ៣៨-៤៨ និង ៧. ១២)
២៧ «ខ្ញុំសុំប្រាប់អ្នករាល់គ្នាដែលកំពុងស្តាប់ខ្ញុំថា
ចូរស្រឡាញ់ខ្មាំងសត្រូវរបស់ខ្លួននិងធ្វើអំពើល្អ
ដល់អស់អ្នកដែលស្អប់អ្នករាល់គ្នា២៨ ត្រូវជូនពរ
ដល់អស់អ្នកដែលប្រទេចផ្តាសាអ្នករាល់គ្នានិងអង្វរព្រះជាម្ចាស់
សូមទ្រង់ប្រទានពរដល់អស់អ្នកដែលបៀតបៀនអ្នករាល់គ្នា។២៩ ប្រសិនបើមាន
គេទះកំផ្លៀងអ្នកម្ខាងចូរបែរអោយគេទះម្ខាងទៀតចុះ។
ប្រសិនបើគេយកអាវធំរបស់អ្នកចូរអោយគេយកអាវក្នុងថែមទៀតទៅ។៣០បើមាន
អ្នកណាសុំអ្វីពីអ្នកចូរអោយគេទៅហើយបើគេរឹបអូសយកអ្វីដែលជារបស់អ្នក
ចូរកុំទារពីគេវិញឡើយ។៣១ បើអ្នករាល់គ្នាចង់អោយគេប្រព្រឹត្ត
ចំពោះខ្លួនបែបណាត្រូវប្រព្រឹត្តចំពោះគេបែបនោះដែរ។៣២
បើអ្នករាល់គ្នាស្រឡាញ់តែមនុស្សដែលស្រឡាញ់អ្នករាល់គ្នាតើនឹងមានគុណបំណាច់
អ្វី? សូម្បីតែមនុស្សបាបក៏ចេះស្រឡាញ់គ្នាគេដែរ៣៣
ហើយបើអ្នករាល់គ្នាធ្វើអំពើល្អតែជាមួយ
មនុស្សណាដែលធ្វើអំពើល្អដល់អ្នករាល់គ្នាតើនឹងមានគុណបំណាច់អ្វី?
សូម្បីតែមនុស្សបាបក៏ចេះធ្វើអំពើល្អដល់គ្នាគេដែរ។៣៤ បើអ្នករាល់គ្នា
អោយគេខ្ចីដោយសង្ឃឹមថានឹងបានសំណងវិញតើនឹងមានគុណបំណាច់អ្វី?
សូម្បីតែមនុស្សបាបក៏អោយគ្នាគេខ្ចីដើម្បីទទួលសំណងដូចដើមវិញដែរ។៣៥
ចូរស្រឡាញ់ខ្មាំងសត្រូវរបស់ខ្លួនហើយធ្វើល្អដល់គេព្រមទាំងអោយគេខ្ចី
ដោយកុំនឹកសង្ឃឹមចង់បានអ្វីវិញអោយសោះពេលនោះអ្នក
រាល់គ្នានឹងទទួលរង្វាន់យ៉ាងធំអ្នករាល់គ្នានឹងបាន
ទៅជាកូនរបស់ព្រះជាម្ចាស់ដ៏ខ្ពង់ខ្ពស់បំផុតដ្បិតព្រះអង្គក៏មានព្រះ
ហប្ញទ័យសប្បុរសចំពោះជនអកតញ្ញូនិងជនកំណាចដែរ។៣៦ ចូរមានចិត្ត
មេត្តាករុណាដូចព្រះបិតារបស់អ្នករាល់គ្នាដែលមានព្រះហប្ញទ័យមេត្តាករុណា»។
កុំថ្កោលទោសអ្នកដទៃ (ម៉ាថាយ ៧. ១-៥)
៣៧ «កុំថ្កោលទោសអ្នកដទៃអោយសោះនោះព្រះជាម្ចាស់ក៏មិនថ្កោលទោស
អ្នករាល់គ្នាដែរ។កុំផ្តន្ទាទោសអ្នកដទៃអោយសោះនោះព្រះជា
ម្ចាស់ក៏មិនផ្តន្ទាទោសអ្នករាល់គ្នាដែរ។ត្រូវលើកលែងទោសអោយអ្នកដទៃ
នោះព្រះជាម្ចាស់នឹងលើកលែងទោសអោយអ្នករាល់គ្នា។៣៨ ចូរធ្វើអំណោយដល់អ្នកដទៃ
នោះព្រះជាម្ចាស់នឹងប្រទានអំណោយដល់អ្នករាល់គ្នាដែរទ្រង់នឹង
ប្រទានមកយ៉ាងបរិបូណ៌ហូរហៀរ។ព្រះជាម្ចាស់នឹងវាល់អោយអ្នក
តាមរង្វាល់ដែលអ្នកវាល់អោយអ្នកដទៃ»។
៣៩ ព្រះយេស៊ូមានព្រះបន្ទូលជាពាក្យប្រស្នាទៅគេទៀតថា៖
«មនុស្សខ្វាក់ពុំអាចនាំមនុស្សខ្វាក់ម្នាក់ទៀតបានឡើយ។បើធ្វើដូច្នោះ
មុខជាធ្លាក់រណ្តៅទាំងពីរនាក់មិនខាន។៤០ពុំដែលមានសិស្សណាធំជាងគ្រូឡើយ
ប៉ុន្តែសិស្សដែលបានទទួលចំណេះសព្វគ្រប់អាចស្មើនឹងគ្រូបាន។៤១ ហេតុអ្វី
បានជាអ្នកមើលឃើញល្អងធូលីនៅក្នុងភ្នែករបស់បងប្អូនអ្នក
តែមើលមិនឃើញធ្នឹមនៅក្នុងភ្នែករបស់អ្នកផ្ទាល់ដូច្នេះ?។៤២
បើអ្នកមើលធ្នឹមនៅក្នុងភ្នែករបស់អ្នកមិនទាំងឃើញផងម្តេចក៏ហ៊ាន
និយាយទៅបងប្អូនថា"ទុកអោយខ្ញុំផ្តិតយកល្អងធូលីនេះចេញពីភ្នែកអ្នក?"។
មនុស្សមានពុតអើយ!ចូរយកធ្នឹមចេញពីភ្នែកអ្នកជាមុនសិនទើបអ្នកមើលឃើញច្បាស់
ល្មមនឹងផ្តិតយកល្អងធូលីចេញពីភ្នែករបស់បងប្អូនអ្នកបាន»។
ដើមឈើល្អ និង ដើមឈើអាក្រក់ (ម៉ាថាយ ៧.១៦-២០ និង ១២. ៣៣-៣៥)
៤៣ «ដើមឈើល្អមិនដែលអោយផ្លែអាក្រក់ឡើយឯដើមឈើអាក្រក់វិញក៏មិនដែលអោយ
ផ្លែល្អដែរ៤៤ ដ្បិតគេស្គាល់ដើមឈើបានដោយសារផ្លែវា។
ពុំដែលមាននរណាបេះផ្លែឧទុម្ពរ*ឬផ្លែទំពំាងបាយជូរពីគុម្ពបន្លាឡើយ។៤៥
មនុស្សល្អតែងប្រព្រឹត្តអំពើល្អព្រោះចិត្តរបស់គេល្អរីឯមនុស្សអាក្រក់
តែងប្រព្រឹត្តអំពើអាក្រក់ព្រោះចិត្តរបស់គេអាក្រក់ដ្បិតមាត់របស់មនុស្សតែង
ស្រដីចេញមកនូវសេចក្តីណាដែលមានពេញហូរហៀរនៅក្នុងដួងចិត្តរបស់ខ្លួន»។
មនុស្សពីរនាក់សង់ផ្ទះ (ម៉ាថាយ៧.២៤-២៧)
៤៦ «ហេតុអ្វីបានជាអ្នករាល់គ្នាហៅខ្ញុំថា"ព្រះអម្ចាស់!ព្រះអម្ចាស់!"
តែមិនប្រព្រឹត្តតាមពាក្យខ្ញុំដូច្នេះ?។៤៧ អ្នកដែលចូលមករកខ្ញុំស្តាប់
ពាក្យខ្ញុំហើយប្រព្រឹត្តតាមខ្ញុំសុំបង្ហាញប្រាប់អោយអ្នករាល់គ្នាដឹងថា
គេប្រៀបបានទៅនឹងមនុស្សប្រភេទណា៤៨ អ្នកនោះប្រៀបបាននឹងមនុស្ស
ម្នាក់ដែលសង់ផ្ទះ។គាត់ជីកដីយ៉ាងជ្រៅហើយចាក់គ្រឹះលើផ្ទំាងថ្ម
លុះទឹកជំនន់មកដល់ទោះបីទឹកហូរមកប៉ះយ៉ាងណាក៏ដោយក៏មិន
អាចធ្វើអោយផ្ទះនោះរង្គើបានដែរព្រោះគាត់បានសង់យ៉ាងមាំ។៤៩
ចំណែកឯអ្នកដែលស្តាប់ពាក្យខ្ញុំតែមិនប្រព្រឹត្តតាមប្រៀបបាននឹងមនុស្ស
ម្នាក់ដែលសង់ផ្ទះដោយពុំបានចាក់គ្រឹះ។លុះទឹកហូរមកបោកផ្ទះនោះ
ផ្ទះនោះក៏រលំខូចខាតភ្លាមគ្មានអ្វីសល់ឡើយ»។
ព្រះយេស៊ូប្រោសអ្នកបំរើរបស់នាយទាហានរ៉ូមុាំងអោយបានជា (ម៉ាថាយ ៨. ៥-១៣)
ជំពូកទី៧
១ កាលព្រះយេស៊ូមានព្រះបន្ទូលអោយ ៧
ប្រជាជនស្តាប់ចប់សព្វគ្រប់ហើយព្រះអង្គក៏យាងចូលទៅក្រុងកាផានុម។២ នៅក្រុង
នោះមានអ្នកបំរើសំណព្វចិត្តរបស់នាយទាហានរ៉ូមុំាងម្នាក់មានជំងឺជាទម្ងន់
ជិតស្លាប់។៣ ពេលនាយទាហាននោះឮគេនិយាយអំពីព្រះយេស៊ូគាត់ក៏ចាត់ចាស់ទុំ
នៃជនជាតិយូដាខ្លះអោយទៅយាងព្រះអង្គមកប្រោសអ្នកបំរើរបស់គាត់។៤ ចាស់ទុំ
ទាំងនោះទៅគាល់ព្រះយេស៊ូទទូចអង្វរព្រះអង្គថា៖«នាយទាហាននោះជាមនុស្សម្នាក់
ដែលគួរតែលោកប្រោសប្រណីដល់គាត់៥ ព្រោះគាត់ស្រឡាញ់ជាតិសាសន៍របស់យើង
ថែមទាំងបានសង់សាលាប្រជុំ*អោយយើងផង»។៦ ព្រះយេស៊ូ
យាងទៅជាមួយចាស់ទុំទាំងនោះ។លុះយាងជិតដល់ហើយ
នាយទាហានចាត់មិត្តភក្តិរបស់គាត់អោយមកទូលថា៖«លោកម្ចាស់!មិនបាច់អញ្ជើញ
ចូលផ្ទះខ្ញុំប្របាទទេដ្បិតខ្ញុំប្របាទមានឋានៈទន់ទាបណាស់
មិនសមនឹងទទួលលោកក្នុងផ្ទះខ្ញុំប្របាទឡើយ។៧
ហេតុនេះហើយបានជាខ្ញុំប្របាទមិនហ៊ានមកជួបលោកផ្ទាល់។សូមលោកមេត្តាមាន
ប្រសាសន៍តែមួយម៉ាត់នោះអ្នកបំរើរបស់ខ្ញុំប្របាទនឹងជាសះស្បើយមិនខាន។៨
ខ្ញុំប្របាទជាអ្នកនៅក្រោមបញ្ជាគេហើយក៏មានកូនទាហានជាច្រើន
នៅក្រោមបញ្ជាខ្ញុំប្របាទដែរ។បើខ្ញុំប្របាទបញ្ជាអ្នកណាម្នាក់អោយទៅ
គេប្រាកដជាទៅបើប្រាប់ម្នាក់ទៀតអោយមកគេនឹងមក។ពេល
ខ្ញុំប្របាទប្រាប់អ្នកបំរើអោយធ្វើការអ្វីមួយគេនឹងធ្វើតាម»។៩
កាលព្រះយេស៊ូទ្រង់ព្រះសណ្តាប់ពាក្យទាំងនេះហើយព្រះអង្គស្ងើចសរសើរនាយ
ទាហាននោះណាស់។ព្រះអង្គងាកទៅរកបណ្តាជនដែលដើរតាមព្រះអង្គហើយមានព្រះបន្ទូល
ថា៖«ខ្ញុំមិនដែលឃើញនរណាមានជំនឿបែបនេះឡើយ
ទោះបីនៅស្រុកអ៉ីស្រាអែលក៏គ្មានផង»។១០ មិត្តភក្តិដែលនាយទាហានចាត់អោយមក
ក៏វិលត្រឡប់ទៅវិញ ឃើញអ្នកបំរើបានជាសះស្បើយ។
ព្រះយេស៊ូប្រោសកូនប្រុសរបស់ស្ត្រីមេម៉ាយម្នាក់អោយរស់ឡើងវិញ
១១ក្រោយមកទៀតព្រះយេស៊ូយាងឆ្ពោះទៅភូមិមួយឈ្មោះណាអ៉ីន។សាវ័ករបស់ព្រះអង្គ
និងបណ្តាជនជាច្រើនក៏ធ្វើដំណើរទៅជាមួយព្រះអង្គដែរ។១២
ពេលព្រះអង្គយាងមកជិតដល់ទ្វារកំពែងក្រុងមានគេដង្ហែសពយកទៅបញ្ចុះ។
បុគ្គលដែលស្លាប់នោះជាកូនប្រុសតែមួយរបស់ស្ត្រីមេម៉ាយម្នាក់។
អ្នកស្រុកជាច្រើនបានមកជួយដង្ហែសពជាមួយគាត់។១៣ កាលព្រះអម្ចាស់ឃើញ
ស្ត្រីមេម៉ាយនោះព្រះអង្គមានព្រះហប្ញទ័យអាណិតអាសូរគាត់យ៉ាងខ្លាំង។
ព្រះអង្គមានព្រះបន្ទូលទៅគាត់ថា៖«សូមកុំយំអី!»។១៤ ព្រះអង្គយាងចូលទៅជិត
ទ្រង់ពាល់មឈូសពួកអ្នកសែងក៏នាំគ្នាឈប់។ព្រះអង្គមានព្រះបន្ទូលថា៖
«អ្នកកំឡោះអើយ!ចូរក្រោកឡើង»។១៥ រំពេចនោះបុគ្គលដែលស្លាប់
ក៏ក្រោកអង្គុយហើយចាប់ផ្តើមនិយាយស្តី។ព្រះយេស៊ូប្រគល់អ្នកកំឡោះទៅ
ម្តាយវិញ។១៦ គេស្ញែងខ្លាចទាំងអស់គ្នាហើយ
លើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ដោយពោលថា៖
«មានព្យាការីដ៏ប្រសើរឧត្តមមួយរូបបានមកនៅក្នុងចំណោមយើងហើយព្រះជាម្ចាស់
យាងមករំដោះប្រជារាស្ត្ររបស់ព្រះអង្គ»។
១៧ ពាក្យដែលគេនិយាយអំពីព្រះយេស៊ូបានលេចឮពាសពេញក្នុងស្រុកយូដានិង
តំបន់ជិតខាងទាំងមូល។ លោកយ៉ូហានបាទីស្តចាត់សិស្សទៅជួបព្រះយេស៊ូ
(ម៉ាថាយ ១១. ២-១៩)
១៨ សិស្សរបស់លោកយ៉ូហានបានរៀបរាប់ជូនលោកនូវហេតុការណ៍ទាំងអស់នោះ។លោក
យ៉ូហានក៏ហៅសិស្សពីរនាក់មក១៩ រួចចាត់អោយទៅទូលសួរព្រះយេស៊ូជាអម្ចាស់ថា៖
«តើលោកជាព្រះគ្រីស្ត*ដែលត្រូវយាងមកឬមួយយើងខ្ញុំ
ត្រូវរង់ចាំម្នាក់ផ្សេងទៀត?»។២០ អ្នកទាំងពីរទៅដល់ទូលសួរព្រះយេស៊ូថា៖
«លោកយ៉ូហានបាទីស្តចាត់អោយយើងខ្ញុំមកសួរលោកថាតើលោកជា
ព្រះគ្រីស្តដែលត្រូវយាងមកឬមួយក៏យើងខ្ញុំត្រូវរង់ចាំម្នាក់ផ្សេងទៀត?»។
២១នៅគ្រានោះព្រះយេស៊ូកំពុងប្រោសអ្នកជំងឺនិង
មនុស្សពិការច្រើននាក់អោយបានជាព្រះអង្គបណ្តេញខ្មោចពីមនុស្សខ្មោចចូល
ព្រមទាំងប្រោសមនុស្សខ្វាក់ច្រើននាក់អោយមើលឃើញផង។២២ ព្រះអង្គមាន
ព្រះបន្ទូលទៅសិស្សទាំងពីរនាក់នោះថា៖«ចូរអ្នកទៅជំរាបលោកយ៉ូហាននូវ
ហេតុការណ៍ដែលអ្នករាល់គ្នាបានឃើញនិងបានឮគឺមនុស្សខ្វាក់មើលឃើញ
មនុស្សខ្វិនដើរបានមនុស្សឃ្លង់ជាស្អាតបរិសុទ្ធ*មនុស្សថ្លង់ស្តាប់ឮ
មនុស្សស្លាប់បានរស់ឡើងវិញហើយគេនាំដំណឹងល្អ*ទៅប្រាប់ជនក្រីក្រល។២៣
អ្នកណាមិនរវាតចិត្តចេញពីជំនឿព្រោះតែខ្ញុំអ្នកនោះពិតជាមានសុភមង្គលហើយ!»។
២៤ ពេលសិស្សរបស់លោកយ៉ូហានត្រឡប់ទៅវិញព្រះយេស៊ូមានព្រះបន្ទូល
ទៅមហាជនអំពីលោកយ៉ូហានថា៖«តើអ្នករាល់គ្នាទៅវាលរហោស្ថានរកមើលអ្វី?មើលដើម
ត្រែងដែលត្រូវខ្យល់បក់នោះឬ?២៥ តើអ្នករាល់គ្នាទៅរកមើលអ្វី?
មើលមនុស្សស្លៀកពាក់ល្អរុងរឿងឬ?តាមធម្មតាអស់អ្នកដែលស្លៀក
ពាក់ល្អរុងរឿងហើយមានជីវភាពខ្ពង់ខ្ពស់គេរស់នៅក្នុងវាំងឯណោះ។២៦
បើដូច្នេះតើអ្នករាល់គ្នាទៅរកមើលអ្វី?រកមើលព្យាការី*ម្នាក់ឬ?។ត្រូវហើយ!
ខ្ញុំសុំប្រាប់អោយអ្នករាល់គ្នាដឹងថាលោកនោះប្រសើរជាងព្យាការីទៅទៀត២៧
ដ្បិតក្នុងគម្ពីរមានចែងអំពីលោកយ៉ូហានថា:"យើង
ចាត់ទូតយើងអោយទៅមុនព្រះអង្គដើម្បីរៀបចំផ្លូវរបស់ព្រះអង្គ"វ។២៨
ខ្ញុំសុំប្រាប់អោយអ្នករាល់គ្នាដឹងថាបណ្តាមនុស្សដែលកើតមកក្នុងលោកនេះស
ពុំមាននរណាម្នាក់ប្រសើរជាងលោកយ៉ូហានឡើយ។ប៉ុន្តែ
អ្នកណាតូចជាងគេនៅក្នុងព្រះរាជ្យរបស់ព្រះជាម្ចាស់អ្នកនោះប្រសើរលើសលោក
យ៉ូហានទៅទៀត។២៩ ប្រជាជនទាំងមូលនិងអ្នកទារពន្ធ*បានស្តាប់លោកយ៉ូហាន
ទទួលស្គាល់ថាព្រះជាម្ចាស់ពិតជាមានព្រះហប្ញទ័យសុចរិតមែន
ហើយនាំគ្នាទទួលពិធីជ្រមុជទឹក*ពីលោក។៣០ រីឯពួកខាងគណៈផារីស៉ី*និង
ពួកបណ្ឌិតខាងវិន័យ*មិនទទួលស្គាល់គំរោងការដែលព្រះជាម្ចាស់
បានរៀបចំសំរាប់គេនោះទេគឺគេបដិសេធមិនព្រមទទួលពិធីជ្រមុជទឹកពីលោកយ៉ូហាន។៣១
តើខ្ញុំប្រដូចមនុស្សជំនាន់នេះទៅនឹងមនុស្សប្រភេទណា?តើគេដូចនរណា?៣២
គឺគេប្រៀបបីដូចជាកូនក្មេងដែលអង្គុយលេងនៅផ្សារហើយស្រែក
ដាក់គ្នាទៅវិញទៅមកថា"យើងបានផ្លុំខ្លុយតែពួកឯងមិនព្រមរំា
យើងបានស្មូតបទទំនួញតែពួកឯងក៏ពុំព្រមយំដែរ"។៣៣ យ៉ាងណាមិញលោក
យ៉ូហានបាទីស្តបានមកលោកតមអាហារលោកតមសុរា
តែអ្នករាល់គ្នាថាលោកមានខ្មោចចូល។៣ រីឯបុត្រមនុស្ស*ក៏បានមកដែរលោកបរិភោគ
អាហារនិងពិសាសុរាតែអ្នករាល់គ្នាថា"មើលចុះអ្នកនេះគិតតែពីស៉ីផឹក
ហើយសេពគប់ជាមួយពួកទារពន្ធ*និងមនុស្សបាប"។៣៥ ប៉ុន្តែអស់អ្នក
ដែលមានប្រាជ្ញាទទួលស្គាល់ថាព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់
ពិតជាល្អត្រឹមត្រូវមែន»។ ព្រះយេស៊ូលើកលែងទោសអោយស្ត្រីមានបាបម្នាក់
៣៦ មានបុរសម្នាក់ខាងគណៈផារីស៉ី*បានយាងព្រះយេស៊ូទៅសោយព្រះស្ងោយ
ព្រះអង្គក៏យាងទៅផ្ទះបុរសនោះហើយគង់រួមតុជាមួយគាត់។៣៧ នៅក្រុងនោះ
មានស្ត្រីម្នាក់មានកេរ្តិ៍ឈ្មោះមិនល្អ។
ពេលឮថាព្រះយេស៊ូគង់នៅក្នុងផ្ទះអ្នកខាងគណៈផារីស៉ី*នោះ
នាងយកដបថ្មកែវដាក់ប្រេងក្រអូបចូលមក។៣៨ នាងនៅពីក្រោយព្រះយេស៊ូ
ក្រាបទៀបព្រះបាទាព្រះអង្គនាងយំសំរក់ទឹកភ្នែកជោកព្រះបាទាព្រះយេស៊ូ
ហើយយកសក់មកជូត។បន្ទាប់មកនាងថើបរួចយកប្រេងក្រអូបមកចាក់ពីលើផង។៣៩
ពេលបុរសម្ចាស់ផ្ទះឃើញដូច្នោះគាត់រិះគិតក្នុងចិត្តថា៖«បើលោក
នេះពិតជាព្យាការី*មែនច្បាស់ជាលោកជ្រាបថាស្ត្រីដែលពាល់លោកនេះ
ជាស្ត្រីប្រភេទណាពុំខានគឺនាងជាមនុស្សបាប»។៤០ ព្រះយេស៊ូមានព្រះ
បន្ទូលទៅបុរសខាងគណៈផារីស៉ីនោះថា៖«លោកស៉ីម៉ូនខ្ញុំចង់និយាយរឿងមួយ
ជាមួយលោក»។លោកស៉ីម៉ូនទូលតបទៅព្រះអង្គថា៖«សូមលោកគ្រូមានប្រសាសន៍មកចុះ»។
៤១ ព្រះយេស៊ូមានព្រះបន្ទូលថា៖«មានមនុស្សពីរនាក់ជំពាក់ប្រាក់គេ
ម្នាក់ជំពាក់ប្រាំរយម្នាក់ទៀតហាសិប។៤២ដោយអ្នកទាំងពីរគ្មានប្រាក់សង
ម្ចាស់ប្រាក់ក៏លុបបំណុលចោលឈប់ទារពីអ្នកទាំងពីរនោះទៅ។
ក្នុងចំណោមអ្នកទាំងពីរតើអ្នកណាស្រឡាញ់ម្ចាស់បំណុលជាង?»។៤៣ លោកស៉ីម៉ូន
ទូលឆ្លើយថា៖«តាមយោបល់ខ្ញុំគឺអ្នកដែលជំពាក់ប្រាក់ច្រើនជាង»។
ព្រះយេស៊ូមានព្រះបន្ទូលទៅលោកស៉ីម៉ូនថា៖«លោកមានយោបល់ត្រឹមត្រូវមែន»។ ៤៤
បន្ទាប់មក ព្រះអង្គបែរទៅរកស្ត្រីនោះរួចមានព្រះបន្ទូលទៅលោកស៉ីម៉ូនថា៖
«សូមមើលស្ត្រីនេះចុះ!ខ្ញុំបានចូលមកក្នុងផ្ទះលោក
តែលោកពុំបានយកទឹកមកលាងជើងខ្ញុំទេរីឯនាងនាងបានសំរក់ទឹកភ្នែកជោកជើងខ្ញុំ
ព្រមទាំងយកសក់នាងមកជូតទៀតផង។៤៥ លោកមិនបានថើបខ្ញុំទេរីឯនាងវិញ
តាំងពីខ្ញុំចូលមកនាងចេះតែថើបជើងខ្ញុំឥតឈប់ឈរសោះឡើយ។៤៦ លោកមិនបានយក
ប្រេងមកលាបក្បាលខ្ញុំទេរីឯនាងវិញនាងបានចាក់ប្រេងក្រអូបលាបជើងខ្ញុំ។
៤៧ ហេតុនេះហើយខ្ញុំសុំប្រាប់អោយលោកដឹងថា
នាងសំដែងសេចក្តីស្រឡាញ់ជាខ្លាំងយ៉ាងនេះ
ព្រោះព្រះជាម្ចាស់បានប្រោសអោយនាងរួចពីបាបជាច្រើន។
រីឯអ្នកដែលព្រះជាម្ចាស់លើកលែងទោសអោយតិចក៏សំដែងសេចក្តីស្រឡាញ់តិចដែរ»។៤៨
ព្រះយេស៊ូមានព្រះបន្ទូលទៅស្ត្រីនោះថា៖«ខ្ញុំអត់ទោសអោយនាងបានរួចពីបាប
ហើយ»។៤៩ អស់អ្នកដែលអង្គុយរួមតុជាមួយរិះគិតក្នុងចិត្តរៀងៗខ្លួនថា៖
«តើលោកនេះមានឋានៈអ្វីបានជាហ៊ានអត់ទោសអោយមនុស្សរួចពីបាបដូច្នេះ?»។៥០
ព្រះយេស៊ូមានព្រះបន្ទូលទៅនាងទៀតថា៖«ជំនឿរបស់នាងបានសង្គ្រោះនាងហើយ
សូមអញ្ជើញទៅវិញដោយសុខសាន្តចុះ»។ ស្ត្រីៗដែលបំរើព្រះយេស៊ូ
ជំពូកទី៨
១ បន្ទាប់មកទៀត ព្រះយេស៊ូយាងទៅ ៨
តាមក្រុងតាមភូមិនានាទាំងប្រកាសនិង ផ្សព្វផ្សាយដំណឹងល្អ*
អំពីព្រះរាជ្យ*របស់ព្រះជាម្ចាស់។គ្រីស្តទូត*ទាំងដប់ពីររូបទៅជាមួយ
ព្រះអង្គ២ ហើយមានស្ត្រីខ្លះទៀតដែលព្រះអង្គបានប្រោសអោយជាពីជំងឺនិង
បណ្តេញខ្មោចចេញក៏តាមទៅជាមួយដែរគឺមាននាងម៉ារីជាអ្នកស្រុកម៉ាដាឡា
ដែលព្រះអង្គបានដេញខ្មោចប្រាំពីរចេញពីនាង៣ នាងយ៉ូហាណាភរិយារបស់ឃូសាជា
មហាតលិករបស់ព្រះបាទហេរ៉ូដនាងស៊ូសាណាព្រមទាំងស្ត្រីឯទៀតៗជាច្រើន
ដែលបានចំណាយធនធានរបស់ខ្លួន
ដើម្បីទំនុកបំរុងព្រះយេស៊ូនិងសាវ័ក*របស់ព្រះអង្គ។
ប្រស្នាអំពីគ្រាប់ពូជ (ម៉ាថាយ ១៣. ១-៩ ម៉ាកុស ៤. ១-៩)
៤ មានបណ្តាជនច្រើនកុះករចេញពីទីក្រុងនានាមករកព្រះយេស៊ូ
ព្រះអង្គមានព្រះបន្ទូលជាប្រស្នាដូចតទៅ៖
៥«មានបុរសម្នាក់ចេញទៅព្រោះគ្រាប់ពូជ។ពេលគាត់ព្រោះ
មានគ្រាប់ពូជខ្លះធ្លាក់ទៅលើផ្លូវត្រូវគេដើរជាន់ហើយសត្វមកចឹកស៉ីអស់ទៅ។
៦ មានគ្រាប់ពូជខ្លះទៀតធ្លាក់ទៅលើដីមានថ្មកាលពន្លកដុះឡើង
ក៏ក្រៀមស្វិតទៅវិញព្រោះខ្វះទឹក។៧ មានគ្រាប់ពូជខ្លះទៀតធ្លាក់ទៅលើដី
មានបន្លា។បន្លាដុះឡើងជាមួយគ្រាប់ពូជហើយរួបរឹតពូជនោះមិនអោយដុះឡើងបាន។៨
មានគ្រាប់ពូជខ្លះទៀតធ្លាក់ទៅលើដីមានជីជាតិល្អគ្រាប់ពូជដុះឡើង
អោយផលមួយជាមួយរយ»។ព្រះយេស៊ូបន្លឺព្រះសូរសៀងថែមទៀតថា៖«អស់
អ្នកដែលឮពាក្យនេះសូមយកទៅពិចារណាចុះ!»។
ព្រះយេស៊ូពន្យល់ពាក្យប្រស្នាស្តីអំពីគ្រាប់ពូជ
(ម៉ាថាយ ១៣. ១០-២៣ ម៉ាកុស ៤. ១០-២០)
៩ សាវ័ក*របស់ព្រះយេស៊ូទូលសួរព្រះអង្គថា៖«តើពាក្យប្រស្នានោះ
មានន័យដូចម្តេច?»។១០ ព្រះអង្គមានព្រះបន្ទូលតបថា៖«ព្រះជាម្ចាស់បានប្រោស
ប្រទានអោយអ្នករាល់គ្នាយល់គំរោងការដ៏លាក់កំបាំងនៃព្រះរាជ្យ*របស់
ព្រះអង្គ។ចំពោះអ្នកដទៃព្រះអង្គប្រើជាពាក្យប្រស្នាវិញ។ដូច្នេះ
ទោះបីគេមើលក៏ពុំឃើញទោះបីគេស្តាប់ក៏ពុំយល់ដែរហ។១១
រីឯប្រស្នានោះមានន័យដូចតទៅ:គ្រាប់ពូជជាព្រះបន្ទូលរបស់ព្រះជាម្ចាស់។១២
មនុស្សខ្លះប្រៀបបីដូចជាផ្លូវដែលគ្រាប់ពូជធ្លាក់គេបានស្តាប់ព្រះបន្ទូល
តែមារសាតាំង*មកឆក់យកពីចិត្តគេដើម្បីកុំអោយគេជឿនិងកុំអោយគេរួចជីវិត។
១៣ មនុស្សខ្លះទៀតប្រៀបបីដូចជាដីមានថ្មកាលបានស្តាប់ព្រះបន្ទូលហើយ
គេទទួលយកដោយអំណរ។ប៉ុន្តែគេជឿតែមួយភ្លែត
ពុំទុកអោយព្រះបន្ទូលចាក់ប្ញសឡើយគេបោះបង់ចោលជំនឿនៅពេលណាមានការល្បួង។១៤
គ្រាប់ពូជដែលធ្លាក់ទៅលើដីមានបន្លាប្រៀបបី
ដូចជាអស់អ្នកដែលបានស្តាប់ព្រះបន្ទូលតែចិត្តខ្វល់ខ្វាយ
ចិត្តលោភលន់ចង់បានទ្រព្យសម្បត្តិនិងចិត្តស្រើបស្រាល
មករួបរឹតផលផ្លែមិនអោយទុំបានឡើយ។១៥ រីឯគ្រាប់ពូជធ្លាក់ទៅលើដីមានជីជាតិ
ល្អប្រៀបបីដូចជាអស់អ្នកដែលស្តាប់ព្រះបន្ទូល
ហើយចងចាំទុកយ៉ាងស្មោះអស់ពីចិត្តរហូតដល់បានបង្កើតផលផ្លែជាច្រើន
ដោយចិត្តស៊ូទ្រាំ»។ ប្រស្នាអំពីចង្កៀង (ម៉ាកុស ៤. ២១-២៥)
១៦ «ពុំដែលមាននរណាអុជចង្កៀងហើយយកធុងមកគ្របពីលើឬយកទៅដាក់ក្រោមគ្រែ
ឡើយ។គេតែងយកចង្កៀងទៅដាក់លើជើងចង្កៀងដើម្បីបំភ្លឺអស់អ្នកដែលចូលក្នុងផ្ទះ។
១៧ គ្រប់ការលាក់កំបាំងនឹងត្រូវបើកអោយគេដឹងហើយគ្រប់អាថ៌កំបាំង
ក៏នឹងលេចមកអោយមនុស្សគ្រប់គ្នាស្គាល់ច្បាស់ដែរ។១៨ ដូច្នេះចូរប្រុង
ប្រយ័ត្នអំពីរបៀបដែលអ្នករាល់គ្នាស្តាប់ព្រោះអ្នកណាមានហើយ
ព្រះជាម្ចាស់នឹងប្រទានអោយថែមទៀតតែអ្នកណាដែលគ្មានព្រះអង្គនឹងហូតយកនូវ
អ្វីៗដែលខ្លួនស្មានថាមាននោះផង»។ មាតា និង បងប្អូនរបស់ព្រះយេស៊ូ
(ម៉ាថាយ ១២. ៤៦-៥០ ម៉ាកុស ៣. ៣១-៣៥)
១៩ មាតានិងបងប្អូនរបស់ព្រះយេស៊ូនាំគ្នាមករកព្រះអង្គប៉ុន្តែ
មិនអាចចូលទៅជិតព្រះអង្គបានឡើយព្រោះមានមនុស្សច្រើនពេក។២០ មានគេ
ទូលព្រះអង្គថា៖«ម្តាយលោកនិងបងប្អូនលោកនៅខាងក្រៅចង់ជួបលោក»។២១
ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖«អស់អ្នកដែលស្តាប់ព្រះ
បន្ទូលរបស់ព្រះជាម្ចាស់ហើយប្រតិបត្តិតាមគឺអ្នកនោះហើយជាម្តាយ និង
ជាបងប្អូនរបស់ខ្ញុំ»។ ព្រះយេស៊ូធ្វើអោយរលកស្ងប់
(ម៉ាថាយ ៨. ២៣-២៧ ម៉ាកុស ៤. ៣៥-៤១)
២២ថ្ងៃមួយព្រះយេស៊ូយាងចុះទូកជាមួយសាវ័កព្រះអង្គមានព្រះបន្ទូលថា៖
«យើងនាំគ្នាឆ្លងទៅត្រើយម្ខាង»។ពួកសាវ័កក៏ចេញទូកទៅជាមួយព្រះអង្គ។២៣
ពេលឆ្លងទៅនោះព្រះយេស៊ូផ្ទំលក់ស្រាប់តែមានខ្យល់ព្យុះបក់បោកយ៉ាងខ្លាំង
មកលើបឹងបណ្តាលអោយទឹកជះចូលពេញទូកហើយទាំងអស់គ្នាស្ថិតក្នុងភាពអាសន្ន។២៤
ពួកសាវ័កចូលទៅជិតព្រះយេស៊ូដាស់ព្រះអង្គថា៖«ព្រះគ្រូ!ព្រះគ្រូ!
យើងស្លាប់ឥឡូវហើយ»។ព្រះយេស៊ូតើនឡើងមានព្រះបន្ទូលគំរាមខ្យល់ព្យុះនិង
រលកយ៉ាងម៊ឺងម៉ាត់។ខ្យល់ព្យុះនិងរលកក៏ស្ងប់ហើយ
ផ្ទៃទឹកក៏រាបស្មើដូចធម្មតាវិញ។២៥ ព្រះយេស៊ូមានព្រះបន្ទូលទៅពួកសាវ័កថា៖
«ជំនឿរបស់អ្នករាល់គ្នានៅឯណា?»។ពួកសាវ័កភ័យស្ញប់ស្ញែង
ព្រមទាំងស្ងើចសរសើរផងគេនិយាយគ្នាទៅវិញទៅមកថា៖«តើលោកនេះមានឋានៈអ្វី
បានជាបញ្ជាទៅខ្យល់និងទឹកហើយខ្យល់និងទឹកស្តាប់តាមបង្គាប់លោក
ដូច្នេះ?»។ ព្រះយេស៊ូប្រោសបុរសខ្មោចចូលម្នាក់
(ម៉ាថាយ ៨. ២៨-៣៤ ម៉ាកុស ៥. ១-២០)
២៦ ព្រះយេស៊ូនិងសាវ័ក*បានមកដល់ក្រុងកេរ៉ាសានៅត្រើយម្ខាង
ទល់មុខស្រុកកាលីឡេ។២៧ កាលព្រះអង្គយាងឡើងគោកមានបុរសម្នាក់
ចេញពីក្រុងមករកព្រះអង្គ។គាត់មានខ្មោចចូលហើយមិនស្លៀកពាក់
មិនរស់នៅក្នុងផ្ទះតាំងពីយូរមកហើយគឺគាត់ស្នាក់នៅតែតាមទីបញ្ចុះសព។២៨
ពេលគាត់ឃើញព្រះយេស៊ូគាត់ក្រាបទៀបព្រះបាទាព្រះអង្គ
ហើយស្រែកយ៉ាងខ្លាំងថា៖«ឱ
ព្រះយេស៊ូជាព្រះបុត្រារបស់ព្រះជាម្ចាស់ដ៏ខ្ពង់ខ្ពស់បំផុតអើយ!
តើព្រះអង្គចង់ធ្វើអ្វីទូលបង្គំ?សូមមេត្តាកុំធ្វើទុក្ខទោសទូលបង្គំអី»។២៩
ខ្មោចទូលអង្វរដូច្នេះព្រោះព្រះយេស៊ូបានបញ្ជាវាអោយចេញពីបុរសនោះ
វាចូលគាត់ច្រើនលើកច្រើនសាមកហើយ។គេបានយកច្រវាក់ចងដៃចងជើងគាត់និង
ដាក់ខ្នោះទុកមួយកន្លែងតែគាត់កាច់ច្រវាក់បានហើយខ្មោចនាំគាត់ទៅទីស្មសាន។
៣០ ព្រះយេស៊ូមានព្រះបន្ទូលសួរថា៖«ឯងឈ្មោះអី?»។ខ្មោចឆ្លើយថា៖
«ទូលបង្គំឈ្មោះកងទ័ព»។វាឆ្លើយដូច្នេះព្រោះមានខ្មោចជាច្រើន
ចូលក្នុងបុរសនោះ។៣១ ខ្មោចទាំងនោះបានទទូចអង្វរព្រះយេស៊ូ
សូមកុំអោយព្រះអង្គបញ្ជូនពួកវាទៅនរកអវិចីឡើយ។៣២ នៅក្បែរនោះមានជ្រូក
មួយហ្វូងធំកំពុងរកស៉ីតាមចង្កេះភ្នំ។ពួកខ្មោចបានអង្វរព្រះអង្គ
សូមអនុញ្ញាតអោយវាចូលក្នុងជ្រូកទាំងនោះព្រះយេស៊ូក៏អនុញ្ញាតអោយ។៣៣
ខ្មោចចេញពីបុរសនោះចូលទៅក្នុងជ្រូកហ្វូងជ្រូកបោលចុះតាមជំរាលភ្នំ
តំរង់ទៅបឹងលង់ទឹកងាប់អស់ទៅ។៣៤ ពេលអ្នកថែរក្សាហ្វូងជ្រូក
ឃើញហេតុការណ៍កើតឡើងដូច្នេះក៏រត់យករឿងនេះទៅប្រាប់អ្នកនៅទីក្រុងនិង
អ្នកនៅស្រុកស្រែ។៣៥ មនុស្សម្នានាំគ្នាចេញទៅមើលហេតុការណ៍នោះ។
គេចូលមករកព្រះយេស៊ូឃើញបុរសដែលខ្មោចចូលពីមុនអង្គុយនៅទៀបព្រះ
បាទាព្រះអង្គគាត់ស្លៀកពាក់ដឹងស្មារតីដូចធម្មតាគេក៏ស្ញែងខ្លាចព្រះអង្គ។
៣៦ អស់អ្នកដែលបានឃើញផ្ទាល់នឹងភ្នែកនាំគ្នារៀបរាប់អំពីរបៀបដែល
ព្រះយេស៊ូប្រោសបុរសខ្មោចចូលនោះអោយបានជា។៣៧
អ្នកស្រុកនៅតំបន់កេរ៉ាសាទាំងអស់អង្វរព្រះយេស៊ូអោយចាកចេញពីស្រុក
ភូមិរបស់គេដ្បិតគេភ័យខ្លាចខ្លាំងណាស់។ព្រះយេស៊ូក៏
យាងចុះទូកត្រឡប់ទៅវិញ។៣៨ បុរសដែលខ្មោចចូលពីមុននោះ
បានអង្វរសុំនៅជាមួយព្រះអង្គដែរប៉ុន្តែព្រះយេស៊ូមិនយល់ព្រមទេ។
ព្រះអង្គមានព្រះបន្ទូលថា៖៣៩«ចូរអ្នកត្រឡប់ទៅផ្ទះវិញចុះហើយរៀបរាប់
ហេតុការណ៍ទាំងប៉ុន្មានដែលព្រះជាម្ចាស់បានប្រោសដល់អ្នក»។បុរសនោះចេញ
ទៅប្រកាសប្រាប់អោយអ្នកក្រុងដឹងអំពីការទាំងអស់ដែលព្រះយេស៊ូបាន
ប្រោសដល់គាត់។
ព្រះយេស៊ូប្រោសស្ត្រីមានជំងឺធ្លាក់ឈាមអោយបានជានិង
ប្រោសកូនស្រីលោកយ៉ៃរ៉ូសអោយរស់ឡើងវិញ
(ម៉ាថាយ ៩. ១៨-២៦ ម៉ាកុស ៥. ២១-៤៣)
៤០ ពេលព្រះយេស៊ូយាងត្រឡប់មកពីត្រើយម្ខាងវិញ
បណ្តាជននាំគ្នាមកទទួលព្រះអង្គព្រោះគេចាំមើលផ្លូវព្រះអង្គគ្រប់ៗគ្នា។៤១
មានអ្នកទទួលខុសត្រូវលើសាលាប្រជុំ*ម្នាក់ឈ្មោះយ៉ៃរ៉ូសចូលមកជិតព្រះយេស៊ូ
ក្រាបទៀបព្រះបាទាព្រះអង្គអង្វរសូមព្រះអង្គយាងទៅផ្ទះគាត់៤២ ដ្បិត
គាត់មានកូនស្រីតែមួយអាយុប្រហែលដប់ពីរឆ្នាំកំពុងឈឺជិតស្លាប់។
កាលព្រះយេស៊ូយាងទៅនៅតាមផ្លូវមានមហាជនប្រជ្រៀតគ្នាជុំវិញព្រះអង្គ។៤៣
ពេលនោះមានស្ត្រីម្នាក់កើតជំងឺធ្លាក់ឈាមដប់ពីរឆ្នាំមកហើយ
នាងបានចំណាយទ្រព្យសម្បត្តិដែលនាងមានទាំងប៉ុន្មានដើម្បីអោយគ្រូ
ពេទ្យព្យាបាលតែគ្មានគ្រូពេទ្យណាអាចមើលនាងជាបានឡើយ។៤៤
នាងមកពីក្រោយព្រះយេស៊ូហើយពាល់ជាយព្រះពស្ត្រព្រះអង្គស្រាប់តែឈាម
ឈប់ធ្លាក់មួយរំពេច។៤៥ ព្រះយេស៊ូមានព្រះបន្ទូលសួរថា៖«នរណាពាល់ខ្ញុំ?»។
គេប្រកែកគ្រប់គ្នាថាគេមិនបានពាល់ព្រះអង្គទេ។លោកពេត្រុស/សិលាទូលថា៖
«ព្រះគ្រូអើយបណ្តាជនប្រជ្រៀតគ្នានៅជុំវិញព្រះគ្រូហើយគេប៉ះព្រះគ្រូ
ទាំងអស់គ្នា»។៤៦ ប៉ុន្តែព្រះយេស៊ូមានព្រះបន្ទូលថា៖
«មានម្នាក់ពិតជាបានពាល់ខ្ញុំព្រោះខ្ញុំដឹងថា
មានប្ញទ្ធានុភាពមួយចេញពីខ្លួនខ្ញុំទៅ»។៤៧ ស្ត្រី
នោះមកក្រាបទៀបព្រះបាទាព្រះយេស៊ូទាំងញ័ររន្ធត់
ព្រោះដឹងថាខ្លួនលាក់រឿងនេះមិនជិត។នាងទូលព្រះអង្គនៅចំពោះមុខប្រជាជនទាំងមូល
អំពីហេតុដែលនាំអោយនាងពាល់ព្រះអង្គហើយនាងបានជាពីជំងឺភ្លាម។៤៨
ព្រះយេស៊ូមានព្រះបន្ទូលទៅនាងថា៖«កូនស្រីអើយ!ជំនឿរបស់នាងបាន
សង្គ្រោះនាងហើយ សូមអញ្ជើញទៅដោយសុខសាន្តចុះ»។
៤៩ កាលព្រះយេស៊ូកំពុងតែមានព្រះបន្ទូលនៅឡើយ
មានបុរសម្នាក់មកពីផ្ទះលោកយ៉ៃរ៉ូសជំរាបគាត់ថា៖«កូនស្រីលោកផុតដង្ហើមទៅហើយ
សូមកុំរំខានលោកគ្រូធ្វើអ្វីទៀត!»។៥០ ព្រះយេស៊ូឮពាក្យបុរសនោះ
ព្រះអង្គមានព្រះបន្ទូលទៅលោកយ៉ៃរ៉ូសថា៖«កុំខ្លាចអីអោយតែលោកជឿកូន
លោកនឹងបានរួចជីវិតពុំខាន»។៥១ លុះព្រះអង្គយាងទៅដល់ផ្ទះហើយ
ព្រះអង្គមិនអនុញ្ញាតអោយអ្នកណាចូលជាមួយឡើយលើកលែងតែលោកពេត្រុស/សិលា
លោកយ៉ូហានលោកយ៉ាកុប និងឪពុកម្តាយក្មេងស្រីនោះប៉ុណ្ណោះ។៥២ អ្នកដែល
នៅទីនោះយំសោកអាណិតក្មេងនោះគ្រប់ៗគ្នាតែព្រះយេស៊ូមានព្រះបន្ទូលថា៖
«កុំយំអីនាងមិនស្លាប់ទេនាងគ្រាន់តែដេកលក់ទេតើ!»។៥៣ គេ
ចំអកដាក់ព្រះអង្គដ្បិតគេដឹងច្បាស់ថានាងបានស្លាប់ពិតមែន។៥៤
ព្រះយេស៊ូចាប់ដៃក្មេងស្រីនោះ ហើយបន្លឺព្រះសូរសៀងយ៉ាងខ្លាំងថា៖«នាង
អើយ!ក្រោកឡើង»។៥៥ រំពេចនោះព្រលឹងនាងក៏ត្រឡប់មកវិញហើយនាងក្រោកឡើង
ភ្លាម។ព្រះយេស៊ូសុំអោយគេយកចំណីអាហារមកអោយនាងបរិភោគ។៥៦ ឪពុកម្តាយរបស់
នាងងឿងឆ្ងល់ក្រៃលែងតែព្រះយេស៊ូហាមគេមិនអោយប្រាប់នរណាដឹងរឿងនេះឡើយ។
ព្រះយេស៊ូចាត់សាវ័កដប់ពីររូបទៅប្រកាសដំណឹងល្អ
(ម៉ាថាយ ១០. ៥-១៥ ម៉ាកុស ៦. ៧-១៣)
ជំពូកទី៩
១ ព្រះយេស៊ូត្រាស់ហៅសាវ័ក*ទាំងដប់ ៩
ពីររូបមកជួបជុំគ្នាហើយទ្រង់ប្រទានប្ញទ្ធានុភាពប្រទានអំណាចអោយគេបណ្តេញ
អារក្សទាំងអស់និងមើលជំងឺផ្សេងៗអោយបានជា។២
ព្រះអង្គចាត់គេអោយចេញទៅប្រកាសអំពីព្រះរាជ្យ*របស់ព្រះជាម្ចាស់ព្រមទាំងមើល
អ្នកជំងឺអោយបានជាផង។៣ ទ្រង់មានព្រះបន្ទូលទៅគេថា៖
«ពេលអ្នករាល់គ្នាចេញដំណើរទៅកុំយកអ្វីទៅជាមួយឡើយ ទោះបីដំបងក្តី ថង់យាម
ក្តីចំណីអាហារឬប្រាក់កាសក្តីហើយក៏មិនត្រូវយកអាវពីរបន្លាស់ទៅដែរ។៤
បើអ្នករាល់គ្នាចូលផ្ទះណាចូរស្នាក់នៅផ្ទះនោះរហូតដល់ពេល
អ្នករាល់គ្នាចេញពីស្រុកនោះទៅ។៥ បើភូមិណាគេមិនព្រមទទួលអ្នករាល់គ្នា
ចូរចេញពីភូមិនោះទៅទាំងរលាស់ធូលីដីចេញពីជើងអ្នករាល់គ្នាផង
ទុកជាសញ្ញាព្រមានគេឡ»។៦ ពួកសាវ័ក*នាំគ្នាចេញទៅ
ធ្វើដំណើរពីភូមិមួយទៅភូមិមួយទាំងផ្សព្វផ្សាយដំណឹងល្អ*និង
មើលអ្នកជំងឺគ្រប់កន្លែងអោយបានជាផង។ ព្រះបាទហេរ៉ូដនឹកឆ្ងល់អំពីព្រះយេស៊ូ
(ម៉ាថាយ ១៤. ១-១២ ម៉ាកុស ៦. ១៤-២៩)
៧ កាលព្រះបាទហេរ៉ូដជាស្តេចអនុរាជ*ជ្រាបហេតុការណ៍ទាំងនោះហើយ
ទ្រង់មិនដឹងជាត្រូវគិតយ៉ាងណាដ្បិតមានអ្នកខ្លះនិយាយថា"លោក
យ៉ូហានបាទីស្តបានរស់ឡើងវិញហើយ"។៨ អ្នកខ្លះទៀតនិយាយថា
"ព្យាការី*អេលីបានបង្ហាញខ្លួនអោយគេឃើញ"ហើយអ្នកខ្លះទៀតនិយាយថា
"មានព្យាការីមួយរូបពីសម័យបុរាណបានរស់ឡើងវិញ"។៩
រីឯព្រះបាទហេរ៉ូដមានរាជឱង្ការថា៖«យើងបានអោយគេកាត់កយ៉ូហានស្លាប់បាត់
ទៅហើយអចុះបុរសដែលគេនិយាយថាបានធ្វើការអស្ចារ្យទាំងនោះជានរណា?»។ព្រះបាទ
ហេរ៉ូដមានបំណងចង់ជួបព្រះយេស៊ូ។
ព្រះយេស៊ូប្រទាននំបុ័ងអោយមនុស្សប្រាំពាន់នាក់
(មថ. ១៤. ១៣-២១ មក. ៦. ៣០-៤៤ យហ. ៦. ១-១៤)
១០ គ្រីស្តទូត*នាំគ្នាវិលត្រឡប់មកវិញរៀបរាប់ទូលព្រះយេស៊ូ
នូវគ្រប់កិច្ចការទាំងអស់ដែលគេបានធ្វើ។ព្រះអង្គនាំគេចេញដាច់ឡែកពីមហាជន
តំរង់ទៅភូមិមួយឈ្មោះបេតសៃដា១១ តែមហាជនដឹងក៏នាំគ្នាទៅតាមព្រះអង្គ។
ព្រះយេស៊ូទទួលពួកគេហើយមានព្រះបន្ទូលអំពីព្រះរាជ្យ*
របស់ព្រះជាម្ចាស់អោយគេស្តាប់ព្រមទាំងប្រោសអ្នកជំងឺអោយបានជាផង។
១២ ដល់ថ្ងៃជិតលិចសាវ័កទាំងដប់ពីររូបចូលទៅទូលព្រះអង្គថា៖
«សូមព្រះអង្គប្រាប់អោយបណ្តាជនចេញទៅរកម្ហូបអាហាររកកន្លែងស្នាក់តាមផ្ទះ
តាមភូមិជិតៗនេះទៅព្រោះទីនេះស្ងាត់ណាស់»។១៣
ព្រះយេស៊ូមានព្រះបន្ទូលតបវិញថា៖«ចូរអ្នករាល់គ្នាយកម្ហូបអាហារអោយគេ
បរិភោគទៅ»។ពួកសាវ័កទូលព្រះអង្គថា៖«យើងខ្ញុំមាននំបុ័ងតែប្រាំដុំនិង
ត្រីងៀតពីរកន្ទុយប៉ុណ្ណោះធ្វើម្តេចនឹងគ្រាន់មានតែទៅទិញអាហារ
សំរាប់ប្រជាជនទាំងនេះ!»។១៤ នៅទីនោះមានមនុស្សប្រុសប្រមាណប្រាំពាន់នាក់។
ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់សាវ័កថា៖«ចូរអ្នករាល់គ្នា
ប្រាប់គេអោយអង្គុយចុះជាក្រុមៗក្នុងមួួយក្រុមហាសិបនាក់»។១៥
ពួកសាវ័កក៏ធ្វើតាមគឺប្រាប់គេអោយអង្គុយចុះទាំងអស់គ្នា។១៦ ព្រះយេស៊ូ
យកនំបុ័ងទាំងប្រាំដុំនិងត្រីពីរកន្ទុយនោះមកកាន់
ទ្រង់ងើបព្រះភ័ក្ត្រឡើងលើសរសើរតម្កើងព្រះជាម្ចាស់
ហើយកាច់ប្រទានអោយសាវ័កដើម្បីអោយគេចែកបណ្តាជនបរិភោគ។១៧ គេបានបរិភោគ
ឆ្អែតគ្រប់ៗគ្នារួចប្រមូលនំបុ័ងដែលនៅសល់បានពេញដប់ពីរល្អី។
លោកពេត្រុស/សិលាប្រកាសថាព្រះយេស៊ូជាព្រះគ្រីស្ត
(ម៉ាថាយ ១៦. ១៣-១៩ ម៉ាកុស ៨. ២៨-២៩)
១៨ ថ្ងៃមួយពេលព្រះយេស៊ូនៅអធិស្ឋាន*ដាច់ឡែកពីបណ្តាជន
ពួកសាវ័ក*ក៏នៅជាមួយព្រះអង្គដែរ។ព្រះអង្គមានព្រះបន្ទូលសួរគេថា៖«តើ
មហាជនទាំងឡាយថាខ្ញុំជានរណា?»។១៩ ពួកសាវ័កទូលឆ្លើយថា៖
«អ្នកខ្លះថាលោកគ្រូជាលោកយ៉ូហានបាទីស្តអ្នកខ្លះថាលោកជាព្យាការីអេលី
ហើយអ្នកខ្លះទៀតថាលោកជាព្យាការីមួយរូបពីសម័យបុរាណដែលរស់ឡើងវិញ»។២០ ព្រះ
យេស៊ូសួរទៀតថា៖«ចុះអ្នករាល់គ្នាវិញតើអ្នករាល់គ្នាថាខ្ញុំជានរណាដែរ?»។
លោកពេត្រុស/សិលាទូលព្រះអង្គថា៖«លោកជាព្រះគ្រីស្ត*ដែល
ព្រះជាម្ចាស់ចាត់អោយមក»។២១ ព្រះយេស៊ូក៏ហាមប្រាមគេ
មិនអោយនិយាយប្រាប់អ្នកណាជាដាច់ខាត។
២២ ព្រះអង្គមានព្រះបន្ទូលទៀតថា៖«បុត្រ
មនុស្ស*ត្រូវរងទុក្ខវេទនាយ៉ាងខ្លាំង។ពួកព្រឹទ្ធាចារ្យ*
ពួកនាយកបូជាចារ្យ*ពួកបណ្ឌិតខាងវិន័យ*នឹងបោះបង់លោកចោលថែមទាំងសម្លាប់
លោកទៀតផង។ប៉ុន្តែបីថ្ងៃក្រោយមកលោកនឹងរស់ឡើងវិញ»។
២៣ បន្ទាប់មកព្រះយេស៊ូមានព្រះបន្ទូលទៅគេទាំងអស់គ្នាថា៖
«បើអ្នកណាចង់មកតាមក្រោយខ្ញុំ
ត្រូវលះបង់ខ្លួនឯងចោលត្រូវលីឈើឆ្កាងរបស់ខ្លួនរៀងរាល់ថ្ងៃ
ហើយមកតាមខ្ញុំចុះ២៤ ដ្បិតអ្នកណាចង់បានរួចជីវិតអ្នកនោះនឹងបាត់បង់ជីវិត
ពុំខានប៉ុន្តែអ្នកណាបាត់បង់ជីវិតព្រោះតែខ្ញុំអ្នក
នោះនឹងបានរួចជីវិតវិញ។២៥ បើមនុស្សម្នាក់បាន
ពិភពលោកទាំងមូលមកធ្វើជាសម្បត្តិរបស់ខ្លួនតែត្រូវស្លាប់បាត់បង់ជីវិត
នោះមានប្រយោជន៍អ្វី។២៦ បើអ្នកណាខ្មាសអៀនមិនហ៊ានទទួលស្គាល់ខ្ញុំ
មិនហ៊ានទទួលពាក្យរបស់ខ្ញុំទេលុះដល់បុត្រមនុស្ស*យាងមកប្រកបដោយ
សិរីរុងរឿងរបស់ព្រះអង្គព្រមទាំងសិរីរុងរឿងរបស់ព្រះបិតានិង
របស់ទេវទូត*ដ៏វិសុទ្ធ*ទ្រង់ក៏នឹងខ្មាសអៀនមិន
ហ៊ានទទួលស្គាល់អ្នកនោះវិញដែរ។២៧ ប្រាកដមែន
ខ្ញុំសុំប្រាប់អោយអ្នករាល់គ្នាដឹងច្បាស់ថា
មនុស្សខ្លះដែលនៅទីនេះនឹងមិនស្លាប់ទេមុនបាន
ឃើញព្រះរាជ្យ*របស់ព្រះជាម្ចាស់»។ សិរីរុងរឿងរបស់ព្រះយេស៊ូ
(ម៉ាថាយ ១៧. ១-៨ ម៉ាកុស ៩. ២-៨)
២៨ ប្រមាណជាប្រាំបីថ្ងៃក្រោយពីព្រះយេស៊ូមានព្រះបន្ទូលទាំងនោះមក
ព្រះអង្គនាំលោកពេត្រុស/សិលាលោកយ៉ូហាននិងលោកយ៉ាកុបឡើងទៅលើភ្នំ
ដើម្បីអធិស្ឋាន*។២៩ ពេលកំពុងអធិស្ឋានស្រាប់តែព្រះភ័ក្ត្ររបស់ព្រះ
អង្គប្រែជាមានរស្មីហើយព្រះពស្ត្ររបស់ព្រះអង្គត្រឡប់ជាមានពណ៌ស
ត្រចះត្រចង់។៣០ ពេលនោះមានបុរសពីរនាក់គឺលោកម៉ូសេនិងព្យាការីអេលី
សន្ទនាជាមួយព្រះយេស៊ូ។៣១ លោកទាំងពីរលេចមកប្រកបដោយសិរីរុងរឿង
ហើយមានប្រសាសន៍អំពីដំណើរដែលព្រះអង្គត្រូវសោយទិវង្គតនៅក្រុងយេរូសាឡឹម។៣២
លោកពេត្រុស/សិលានិងមិត្តភក្តិរបស់លោកសំរាន្តលង់លក់។លុះភ្ញាក់ឡើង
គេឃើញសិរីរុងរឿងរបស់ព្រះយេស៊ូនិងឃើញលោកទាំងពីរឈរជាមួយព្រះអង្គ។៣៣ កាល
លោកម៉ូសេនិងព្យាការីអេលីកំពុងតែចាកចេញពីព្រះយេស៊ូទៅ
លោកពេត្រុស/សិលាទូលព្រះអង្គថា៖«ព្រះគ្រូ!យើងខ្ញុំបាននៅទីនេះប្រសើរ
ណាស់យើងខ្ញុំនឹងសង់ជំរកបីគឺមួយសំរាប់ព្រះគ្រូមួយសំរាប់លោកម៉ូសេនិង
មួយទៀតសំរាប់ព្យាការីអេលី»។លោកពេត្រុស/សិលាមានប្រសាសន៍
ទាំងពុំដឹងថាខ្លួននិយាយអ្វីឡើយ។៣៤ កាលលោក
ពេត្រុស/សិលាកំពុងតែមានប្រសាសន៍ស្រាប់តែ
មានពពក*មកគ្របបាំងគេទាំងអស់គ្នាធ្វើអោយសាវ័កភ័យខ្លាចក្រៃលែងដោយមានពពកមក
គ្របបាំងដូច្នេះ។៣៥ មានព្រះសូរសៀងបន្លឺពីក្នុងពពកមកថា៖
«ព្រះអង្គនេះជាបុត្រដែលយើងបានជ្រើសរើសចូរស្តាប់ព្រះអង្គចុះ!»។៣៦
បន្ទាប់ពីបានឮព្រះសូរសៀងនេះហើយគេឃើញតែព្រះយេស៊ូមួយព្រះអង្គប៉ុណ្ណោះ។
នៅគ្រានោះសាវ័កឥតបាននិយាយអំពីហេតុការណ៍ដែលគេបានឃើញប្រាប់អ្នកណា
សោះឡើយ។ ព្រះយេស៊ូដេញខ្មោចចេញពីក្មេងម្នាក់
(ម៉ាថាយ ១៧. ១៤-១៨ ម៉ាកុស ៩. ១៤-២៧)
៣៧ នៅថ្ងៃបន្ទាប់ព្រះយេស៊ូយាងចុះពីលើភ្នំជាមួយសាវ័កមកវិញពេលនោះ
មានបណ្តាជនយ៉ាងច្រើនមករកព្រះអង្គ។៣៨ មានបុរសម្នាក់ស្រែក
ពីកណ្តាលចំណោមបណ្តាជនមកថា៖«លោកគ្រូអើយ!
សូមមេត្តាប្រោសប្រណីដល់កូនប្រុសខ្ញុំប្របាទផង
ព្រោះខ្ញុំប្របាទមានកូនតែមួយនេះគត់។៣៩ ពេលខ្មោចចូលម្តងៗវាស្រែករើបំរះ
ប្រកាច់ប្រកិនបែកពពុះមាត់។លុះធ្វើបាបវាយ៉ាងធ្ងន់ហើយខ្មោចក៏ចេញទៅ
ទុកអោយកូនខ្ញុំប្របាទនៅគ្រាំគ្រា។៤០ ខ្ញុំប្របាទបានអង្វរ
សាវ័ករបស់លោកអោយដេញខ្មោចនោះដែរប៉ុន្តែគេមិនអាចដេញវាចេញបានសោះ»។៤១ ព្រះ
យេស៊ូមានព្រះបន្ទូលតបថា៖«នែ៎ពួកមនុស្សអាក្រក់មិនព្រមជឿអើយ!
តើត្រូវអោយខ្ញុំទ្រាំនៅជាមួយអ្នករាល់គ្នាដល់ពេលណាទៀត?ចូរ
នាំកូនរបស់អ្នកមកណេះមើល៍»។៤២ ពេលក្មេងនោះដើរចូលមកជិតព្រះយេស៊ូ
ស្រាប់តែខ្មោចផ្តួលវាធ្វើអោយវាប្រកាច់ប្រកិនយ៉ាងខ្លាំង។
ព្រះយេស៊ូមានព្រះបន្ទូលគំរាមទៅខ្មោចព្រះអង្គប្រោសក្មេងនោះអោយបានជា
ហើយប្រគល់ទៅអោយឪពុកវាវិញ។៤៣ មនុស្សគ្រប់គ្នាស្ងើចអំពី
មហិទ្ធិប្ញទ្ធិដ៏ខ្លាំងពូកែរបស់ព្រះជាម្ចាស់។
ព្រះយេស៊ូមានព្រះបន្ទូលអំពីព្រះអង្គសោយទិវង្គត
(ម៉ាថាយ ១៧. ២២-២៣ ម៉ាកុស ៩. ៣០-៣២)
នៅពេលមនុស្សគ្រប់ៗគ្នាកំពុងកោតស្ញប់ស្ញែង
នឹងការទាំងប៉ុន្មានដែលព្រះអង្គបានធ្វើព្រះយេស៊ូ
មានព្រះបន្ទូលទៅពួកសាវ័កថា៖៤៤ «ចូរត្រងត្រាប់ស្តាប់ពាក្យទាំងនេះ
ហើយចងចាំទុកក្នុងចិត្តគឺបុត្រមនុស្ស*នឹងត្រូវគេបញ្ជូនទៅក្នុងកណ្តាប់ដៃ
របស់មនុស្សលោកជាមិនខាន»។៤៥ ពួកសាវ័កពុំបានយល់ព្រះបន្ទូលនេះទេ
ព្រោះព្រះជាម្ចាស់មិនទាន់សំដែងអត្ថន័យអោយគេយល់ប៉ុន្តែពួក
គេមិនហ៊ានទូលសួរព្រះអង្គអំពីរឿងនេះឡើយ។ អ្នកដែលធំជាងគេ
(ម៉ាថាយ ១៨.១-៥ ម៉ាកុស ៩. ៣៣-៣៧)
៤៦ ខណៈនោះពួកសាវ័ក*ជជែកគ្នាចង់ដឹងថាក្នុងចំណោមពួកគេនរណាធំជាងគេ។៤៧
ព្រះយេស៊ូឈ្វេងយល់គំនិតរបស់គេក៏យកក្មេងម្នាក់មកអោយឈរក្បែរព្រះអង្គ៤៨
រួចមានព្រះបន្ទូលទៅគេថា៖«អ្នកណាទទួលក្មេងនេះក្នុងនាមខ្ញុំក៏
ដូចជាបានទទួលខ្ញុំដែរហើយអ្នកណាទទួលខ្ញុំក៏ដូចជាបានទទួលព្រះអង្គដែល
បានចាត់ខ្ញុំអោយមកនោះដែរដ្បិតអ្នកណាមានឋានៈទាបជាងគេ
ក្នុងចំណោមអ្នករាល់គ្នាគឺអ្នកនោះហើយជាអ្នកធំជាងគេ»។
អ្នកណាមិនជំទាស់នឹងយើងអ្នកនោះជាពួកយើង! (ម៉ាកុស ៩.៣៨-៤០)
៤៩ លោកយ៉ូហានទូលព្រះអង្គថា៖«ព្រះគ្រូ!យើងខ្ញុំបានឃើញបុរសម្នាក់ដេញខ្មោច
ក្នុងនាមព្រះគ្រូ។យើងខ្ញុំបានឃាត់គាត់ព្រោះគាត់មិន
មកតាមព្រះគ្រូដូចយើងខ្ញុំ»។៥០ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់វិញថា៖
«កុំឃាត់គេអីដ្បិតអ្នកណាមិនជំទាស់នឹងអ្នករាល់គ្នាអ្នកនោះនៅ
ខាងអ្នករាល់គ្នាហើយ»។ ព្រះយេស៊ូយាងកាត់ភូមិសាសន៍សាម៉ារី
៥១ លុះជិតដល់ថ្ងៃកំណត់ដែលព្រះយេស៊ូត្រូវយាងចាកចេញពីលោកនេះទៅ
ព្រះអង្គសំរេចព្រះហប្ញទ័យយាងទៅក្រុងយេរូសាឡឹម៥២ ព្រះ
អង្គបានចាត់អ្នកខ្លះអោយទៅមុន។អ្នកទាំងនោះចេញដំណើរទៅដល់ភូមិមួយរបស់
អ្នកស្រុកសាម៉ារីដើម្បីរៀបចំកន្លែងថ្វាយព្រះអង្គ។៥៣ ប៉ុន្តែអ្នកស្រុក
ពុំ្រពមទទួលព្រះអង្គអោយស្នាក់ឡើយ
ព្រោះព្រះអង្គយាងឆ្ពោះទៅក្រុងយេរូសាឡឹម។៥៤ សាវ័កយ៉ាកុបនិង
យ៉ូហានឃើញដូច្នោះក៏ទូលព្រះអង្គថា៖«បពិត្រព្រះអម្ចាស់!តើព្រះអង្គ
សព្វព្រះហប្ញទ័យអោយយើងខ្ញុំហៅរន្ទះភ្លើងមកកំទេចអ្នកទាំងនេះឬ?»។៥៥
ព្រះយេស៊ូបែរទៅរកគេហើយស្តីបន្ទោសគេយ៉ាងខ្លាំង។៥៦ បន្ទាប់មក
ព្រះអង្គយាងឆ្ពោះទៅកាន់ភូមិមួយផ្សេងទៀតជាមួយសាវ័ក*។
លក្ខណសម្បត្តិរបស់អ្នកដែលចង់តាមព្រះយេស៊ូ (ម៉ាថាយ ៨.១៩-២២)
៥៧ កាលព្រះយេស៊ូកំពុងយាងតាមផ្លូវជាមួយសាវ័ក
មានបុរសម្នាក់ទូលព្រះអង្គថា៖«ខ្ញុំប្របាទសុខចិត្តទៅតាមលោក
ទោះបីលោកអញ្ជើញទៅទីណាក៏ដោយ»។៥៨ ព្រះយេស៊ូមានព្រះបន្ទូលតបទៅគាត់វិញថា៖
«សត្វកញ្ជ្រោងមានរូងរបស់វាបក្សាបក្សីក៏មានសំបុករបស់វាដែរប៉ុន្តែបុត្រ
មនុស្ស*គ្មានទីជំរកសំរាកសោះឡើយ»។៥៩ ព្រះអង្គមានព្រះបន្ទូលទៅម្នាក់ទៀតថា៖
«សុំអញ្ជើញមកតាមខ្ញុំ»។ប៉ុន្តែអ្នកនោះទូលព្រះអង្គថា៖«សូមលោកមេត្តា
អនុញ្ញាតអោយខ្ញុំប្របាទទៅបញ្ចុះសពឪពុកសិន»។៦០ ព្រះយេស៊ូមានព្រះ
បន្ទូលតបទៅគាត់វិញថា៖«ទុកអោយមនុស្សស្លាប់បញ្ចុះសពគ្នាគេចុះ។រីឯអ្នកវិញ
ចូរទៅផ្សាយដំណឹងអំពីព្រះរាជ្យ*របស់ព្រះជាម្ចាស់»។៦១
មានម្នាក់ទៀតទូលព្រះអង្គថា៖«លោកម្ចាស់!ខ្ញុំប្របាទសុខចិត្តទៅតាមលោកដែរ
ប៉ុន្តែសូមអនុញ្ញាតអោយខ្ញុំប្របាទទៅជំរាបលាក្រុមគ្រួសារសិន»។៦២
ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់វិញថា៖«អ្នកណាកាន់នង្គ័លហើយបែរជាងាកមើល
ក្រោយអ្នកនោះគ្មានសារប្រយោជន៍អ្វីដល់ព្រះរាជ្យ*របស់ព្រះជាម្ចាស់ឡើយ»។
ព្រះយេស៊ូចាត់សាវ័ក ៧២ រូប ទៅផ្សាយដំណឹងល្អ
0 comments:
Post a Comment