ប្រវត្តិថ្ងៃគ្រិស្ដម៉ាស
សម្ដេចប៉ាបបេណតទី១៦ កាលពីពាក់
កណ្ដាលយប់ថ្ងៃទី២៤ ធ្នូ វេលាម៉ោង២២ នៅបុរីវ៉ាទីកង់
បានផ្ញើម៉ែស្ស៍បុណ្យណូអែល
ទោះបីព្រះអង្គទ្រង់មានព្រះសុខភាពមិនល្អ
ដោយដួលតែមិនត្រូវរបួសក៏ដោយ ។ បន្ទាប់ ពីនេះ
ពិធីនានាត្រូវប្រារឰធ្វើនៅបេត្លេអេម ។
បណ្ដាគ្រិស្ដបរិស័ទពេលបុណ្យណូ អែលជួបការលំបាក
ជាពិសេសនៅអ៊ីរ៉ាក់ និង នៅប៉ាគីស្ថាន ។
នៅប៉ាគីស្ថាន
ពួកគ្រិស្ដបរិស័ទ្ធទទួលការ គំរាមកំហែងផ្ដល់ “កាដូណូអែលពិសេស”
ហើយមានការភ័យខ្លាចក្រែងតង់ ឬព្រះ
វិហាររបស់ពួកគេជាគោលដៅនៃការវាយ ប្រហារដោយគ្រឿងផ្ទុះ ។
នៅអ៊ីរ៉ាក់ ពួក
គ្រិស្ដបរិស័ទដែលមានចំនួនតិចត្រូវបង្ខំចិត្ដធ្វើ បុណ្យណូអែល
ដោយលាក់លៀមខុសពី ទម្លាប់ខ្លាចបរិយាកាសនៃអំពើហិង្សាក្នុង ប្រទេស
ព្រោះនាថ្ងៃទី២៤ ធ្នូ មានការវាយ
ប្រហារនានាប្រឆាំងពួកអ្នកធ្វើធម្មយាត្រា ស៊ីអ៊ីត
បណ្ដាលឱ្យមនុស្សស្លាប់២៧នាក់រួច ហើយ ។
បុណ្យណូអែលឆ្នាំនេះធ្វើជួនពេល
គ្នានឹងបុណ្យអាជូរ៉ារបស់ពួកស៊ីអ៊ីត ។
|
Add caption |
|
Add caption |
នៅក្រុងបេត្លេអេម
ជាកន្លែងកំណើត
របស់គ្រិស្ដមានសកម្មភាពផ្សេងៗនៃបុណ្យណូអែលជាមួយនឹងពិធីបួងសួងឱ្យ
មានសន្ដិ ភាពនៅមជ្ឈិមបូព៌ា។ នៅបុរីវ៉ាទីកង់ សម្ដេច ប៉ាប បេណតទី១៦
បានធ្វើពិធីមែស្ស៍ ពាក់កណ្ដាលយប់ថ្ងៃទី២៤ ធ្នូ ឆ្លងចូល២៥ ធ្នូ ២
ម៉ោងឆាប់ជាងទម្លាប់ដែលធ្វើវេលាម៉ោង២៤នៅបាស៊ីលិកសាំងព្យែរម
កពីបញ្ហាព្រះសុខភាព ។ ក្រុមគ្រូពេទ្យព្រះអង្គស្នើឱ្យសម្ដេច ប៉ាប
ព្រះជន្ម៨២ ព្រះវស្សាទ្រង់សំចៃកំលាំង
ព្រោះពេលបុណ្យណូអែលជាដំណាក់កាល ដែលព្រះអង្គជាប់រវល់មមាញឹកបំផុត ។
ព្រះ
អង្គទ្រង់បង្ហាញព្រះកាយតាមបង្អួចមួយឆ្ពោះមកកាន់ទីលានសាំងព្យែ
ដើម្បីដុតទៀនមួយ ជាសញានៃសន្ដិភាព ។ ព្រះអង្គបានស្វាគមន៍
មហាជនមុនពេលដោតទៀននោះលើមាត់ បង្អួច ។
|
Add caption |
បុណ្យណូអែលត្រូវបានប្រារឰធ្វើតាមរូប ភាពប្លែកៗនៅស្ទើរតែគ្រប់ប្រទេសលើពិភព លោក ៕
0 comments:
Post a Comment